ព័ត៌មានក្លែងក្លាយនិង AI បង្កការព្រួយបារម្ភ មុនការបោះឆ្នោតនៅតួកគី
- Dorian Jones
សម្ព័ន្ធមិត្តនយោបាយរបស់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ចង់គ្រប់គ្រងទីក្រុងអ៊ីស្តង់ប៊ុលឡើងវិញក្នុងការបោះឆ្នោតក្នុងតំបន់ ដែលមានការប្រកួតប្រជែងយ៉ាងក្តៅគគុកក្នុងខែមីនា ហើយប្រព័ន្ធផ្សព្វផ្សាយប្រឆាំងកំពុងព្រមានអំពីយុទ្ធសាស្ត្រដែលពួកគេកំពុងប្រើ រួមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត និងវីដេអូក្លែងក្លាយក្នុងការផ្សាយពាណិជ្ជកម្មយុទ្ធនាការ។ លោក Dorian Jones រាយការណ៍ពីទីក្រុងអ៊ីស្តង់ប៊ុលថា អ្នកប្រឆាំងនិយាយថា វិធានការទាំងនេះកំពុងឈានទៅដល់ការបង្ក្រាបរបស់រដ្ឋាភិបាលលើការទទួលបានព័ត៌មានពីបណ្តាញអន្តរជាតិ។ លោកពិន ស៊ីសុវណ្ណ ប្រែសម្រួល៕