ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វេសប៊ុក​ឈប់​ផ្សព្វផ្សាយ​ការ​ឃោសនា​នយោបាយ​នៅ​កៀក​​ការ​បោះឆ្នោត​នៅ​អាមេរិក​


រូបភាពឯកសារ៖ បុរស​ម្នាក់​មើល​ហ្វេសប៊ុកលើ​ទូរសព្ទរបស់ខ្លួន​ក្នុងទីក្រុង Amritsar ប្រទេស​ឥណ្ឌាកាលពីថ្ងៃទី​២២ មីនា ឆ្នាំ២០២០។
រូបភាពឯកសារ៖ បុរស​ម្នាក់​មើល​ហ្វេសប៊ុកលើ​ទូរសព្ទរបស់ខ្លួន​ក្នុងទីក្រុង Amritsar ប្រទេស​ឥណ្ឌាកាលពីថ្ងៃទី​២២ មីនា ឆ្នាំ២០២០។

ក្រុមហ៊ុន​ហ្វេសប៊ុក​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថាខ្លួន​នឹង​ឈប់​ទទួល​ព័ត៌មាន​ស្តីពី​ការ​ឃោសនា​នយោបាយថ្មីៗ​មក​ផ្សព្វផ្សាយ​ក្នុង​ពេល​មួយ​សប្តាហ៍​មុន​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សហ​រដ្ឋ​អាមរិក​ក្នុង​ខែវិច្ឆិកា​ដោយ​សុខចិត្ត​លះបង់​សេរីភាព​នៃ​ការ​បញ្ចេញមតិព្រោះខ្លាច​ត្រូវ​គេ​ប្រើប្រាស់​ដោយ​ចោទ​ថា​សេរីភាព​នេះ​រំខាន​ដល់​ការ​បោះឆ្នោត។

ក្រុមហ៊ុន​ធំជាង​គេ​បង្អស់​ក្នុង​ពិភព​លោក​ផ្នែក​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​នេះ​ក៏បាន​បញ្ជាក់​ដែរ​ថា​ខ្លួន​នឹង​បង្កើត​ស្លាក​មួយ​សម្រាប់​ការ​ផ្សព្វផ្សាយ​ដោយ​បេក្ខជន​ឬ​យុទ្ធនាការ​ដែល​ព្យាយាម​ទាក់​ទាញ​យក​ជ័យជម្នះ​មុន​ពេល​ចេញ​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ។​

លោក​Mark Zuckerberg ​ជា​អគ្គ​នាយក​គ្រប់គ្រង​បាន​សរសេរ​លើ​ហ្វេសប៊ុក​ដោយ​ប្រកាស​ថា​ការ​ផ្លាស់ប្តូរ​ដែល​លោក​បារម្ភ​គឺ​បញ្ហា​ដ៏សំខាន់​ដែល​ក្រុម​អ្នក​បោះឆ្នោត​អាច​ប្រឈម​ដោយ​សារ
តែ​ការ​រីករាល​ដាល​ជា​សកល​នៃ​ជំងី​កូវីដ១៩​ដែល​បង្ក​ឲ្យ​មាន​កំណើន​នៃ​ការ​បោះឆ្នោត​តាម​ប្រៃសនីយ៍។​

«ខ្ញុំ​ព្រួយ​ផង​ដែរ​អំពី​ការ​ដែល​ប្រទេស​ជាតិ​យើង​មាន​ការ​បែកបាក់​ហើយ​លទ្ធផល​ឆ្នោត​ជាផ្លូវ​ការ​ចុង​ក្រោយ​អាច​នឹង​ប្រើពេល​វេលា​ច្រើន​ថ្ងៃ​ឬ​ច្រើន​សប្តាហ៍​ក៏​ថា​បាន។​ពេល​នោះ​ហើយ​ដែល​អាច​មាន​ហានិភ័យខ្លាំង​ឡើង​ដោយ​សារ​ការ​រំជើប​រំជួល​របស់​ពលរដ្ឋនៅ​ទូទាំង​ប្រទេស»៕


XS
SM
MD
LG