ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ក្រុមហ៊ុន​ប្រេង Exxon ​លេច​ចេញ​ជា​គូ​ប្រកួត​ប្រជែង​នាំ​មុខ​សម្រាប់​ដំណែង​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក


 Rex Tillerson, chairman and CEO of ExxonMobil, testifies about the company's acquisition of XTO Energy before the House Energy and Environment Subcommittee on Capitol Hill in Washington, Jan. 20, 2010.
Rex Tillerson, chairman and CEO of ExxonMobil, testifies about the company's acquisition of XTO Energy before the House Energy and Environment Subcommittee on Capitol Hill in Washington, Jan. 20, 2010.

លោកRex Tillerson​ ប្រធាន​និង​អគ្គនាយក​ក្រុមហ៊ុន​ប្រេង Exxon Mobil ​ជា​បេក្ខជន ​នាំមុខ​ចុង​ក្រោយ​គេ​បង្អស់​ ដែល​អាចជា​រដ្ឋ​មន្រ្តីការ​បរទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក។​កាល​ពី​ថ្ងៃ​សៅរ៍ ​អង្គការ​ព័ត៌មាន​ជាច្រើនបាន​ដក​ស្រង់​ប្រភព​ដែល​មិន​ប្រាប់​ឈ្មោះ​នានា​ ដែល​ជិត​ស្និទ្ធ​ទៅ​នឹង​ក្រុម​អន្តរកាល​របស់​ប្រធានា​ធិបតី​ជាប់​ឆ្នោត ដូណាល់ ​ត្រាំ​និយាយថា ​ការ​ប្រកាស​ការ​ជ្រើសរើស​លោក Tillerson ប្រហែល​កើត​មាន​ឡើង​នៅ​ពេល​ឆាប់​ៗ​នេះ។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានា​ធិបតី​ត្រាំ ​នឹងមិន​បញ្ជាក់ពីការ​សម្រេចនេះ​ទេ ​ហើយនាយក​គមនាគមន៍​របស់​លោក​ប្រធានា​ធិបតី​ជាប់​ឆ្នោត ​បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម Twitter កាល​ពី​ថ្ងៃ​សៅរ៍​ថា ​មិនមាន​ការ​ប្រកាស​ស្តី​ពីការ​តែង​តាំង​សមាជិក​គណៈរដ្ឋ​មន្រ្តី​ទេ​រហូត​ទាល់​តែ​ដើម​សប្តាហ៍​ក្រោយ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដក​ស្រង់ប្រភព​ប្រហាក់​ប្រហែល​គ្នា​មក​ចុះ​ផ្សាយ​ថា ​លោក Tillerson មិន​ទាន់​បាន​ត្រូវផ្តល់​ដំណែង​នេះ​ជាផ្លូវការ​នៅ​ឡើយ​ទេ។

​លោក Tillerson បាន​ចូលរួម​ជាមួយ​លោក Mitt Romney អតីត​អ្នករិះគន់​លោក​ត្រាំ​ និងជាបេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ឆ្នាំ​២០១២​ជា​គូ​ប្រកួតប្រជែង​នាំមុខ​សម្រាប់​ដំណែង​ការទូត​ជាន់​ខ្ពស់​នេះ។ លោក Rudolph Giuliani អតីត​អភិបាល​ក្រុង​ញូវយ៉ក​ក៏​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​របស់​លោក​ត្រាំ​ដែរ ​ក៏ប៉ុន្តែ ​លោក​បាន​ដក​ឈ្មោះ​របស់​លោក​ពី​បញ្ជី​វិញ​កាល​ពី​ថ្ងៃ​សុក្រ ​ដោយ​លើក​ហេតុ​ផល​ថា​លោក​មាន​ផែនការ​វិល​ត្រឡប់​ទៅ​កាន់​ផ្នែកឯក​ជន​វិញ។

លោកTillersonជាប្រធាន​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​ដ៏​ធំបង្អស់​របស់​ពិភពលោក​ដែលមើល ការ​ខុសត្រូវ​នៅ​ក្នុង​ប្រទេស​ជាង​៥០រួមទាំង​ប្រទេស​រុស្ស៊ី​ផង។ ក្រុមហ៊ុន Exxon Mobile បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​រុករក​ប្រេង​ ក៏ដូចជា​កិច្ច​ព្រម​ព្រៀង​ផលិតនៅ​ឆ្នាំ​២០១១​ជា​មួយ​ក្រុមហ៊ុន Rosneff ដែល​ជា​ក្រុមហ៊ុនប្រេង​កាន់​កាប់​ដោយរដ្ឋ​របស់​រុស្ស៊ី។ ចាប់​តាំង​ពីឆ្នាំ​២០១១​មក ​ក្រុមហ៊ុនទាំង​បានបង្កើត​កិច្ច​ប្រតិបត្តិការ​រួម​គ្នា​១០​នៅ​ក្នុង​ប្រទេសរុស្ស៊ី៕

XS
SM
MD
LG