អ្នកជំនាញថាកូរ៉ូណាវីរុសជំនាន់ទីពីរនេះអាចសាហាវជាងមេរោគរលាកសួតមុនៗ
អ្នកជំនាញក្នុងប្រទេសចិនមួយរូបបានព្រមានថា វីរុសប្រភេទថ្មីដែលមានប្រភពពីទីក្រុងវូហានប្រទេសចិន អាចមានសមត្ថភាពខ្លាំងក្នុងការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ មេរោគកូរ៉ូណាថ្មីនេះដែលបណ្តាលឲ្យមានបញ្ហាផ្លូវដង្ហើមស្រដៀងនឹងការរលាកសួត បានឆ្លងដល់មនុស្សប្រមាណ៣.០០០នាក់នៅជុំវិញពិភពលោក និងសម្លាប់មនុស្សយ៉ាងហោចណាស់៨១នាក់។ ការណ៍នេះបានជំរុញឲ្យរដ្ឋាភិបាលចិនចាត់វិធានការដើម្បីការពារពលរដ្ឋរបស់ខ្លួន។ អ្នកស្រី Zlatica Hoke ជូនសេចក្តីរាយការណ៍ ហើយនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕