ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ត្រូវ​បាន​កាត់ទោស​ថា​មាន​កំហុស​ពី​បទ​ពុករលួយ


អតីត​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក Najib Razak ចាកចេញ​ពី​តុលាការ​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។
អតីត​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក Najib Razak ចាកចេញ​ពី​តុលាការ​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

អតីត​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក Najib Razak ត្រូវ​បាន​កាត់ទោស​ថា​មាន​កំហុស​នៅ​ថ្ងៃ​អង្គារ​នេះ​ទាក់ទិន​នឹង​បទ​ឧក្រិដ្ឋ​ចំនួន ៧ ពាក់ព័ន្ធ​នឹង​ការ​លួច​ថវិកា​វិនិយោគ​របស់​ក្រុមហ៊ុន 1MDB របស់​រដ្ឋ។

លោក​ចៅក្រម Mohamad Nazlan Mohamad Ghazali នៃ​តុលាការ​ជាន់​ខ្ពស់​ក្នុង​ទីក្រុង​កូឡាឡាំពួ បាន​សម្រេច​ថា លោក Najib វ័យ ៦៧ ឆ្នាំ​រូប​នេះ មាន​កំហុស​ពី​បទ​រំលោភ​អំណាច រំលោភ​លើ​ទំនុកចិត្ត និង​ការ​លាង​លុយ​កខ្វក់។

ព្រះ​រាជអាជ្ញា​បាន​ចោទ​ប្រកាន់​លោក Najib ថា​បាន​ទទួល​ប្រាក់​ដោយ​ខុស​ច្បាប់​ក្នុង​ចំនួន​ជិត ១០ លាន​ដុល្លារ ពី​ក្រុមហ៊ុន SRC International ដែល​ជា​ផ្នែក​មួយ​ពី​មុន​របស់​ក្រុមហ៊ុន 1MDB។ លោក Najib ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ២០ ឆ្នាំ ក្នុង​បទ​ចោទ​ប្រកាន់​មួយៗ ប៉ុន្តែ​លោក​បាន​សច្ចា​ថា​លោក​នឹង​ប្ដឹង​បន្ត​ប្រឆាំង​នឹង​ការ​សម្រេច​នេះ។

លោក Najib បាន​អះអាង​ថា លោក​ត្រូវ​បាន​មន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​ម្នាក់​ឈ្មោះ Jho Low និង​មន្ត្រី​ក្រុមហ៊ុន 1MDB ពុករលួយ​ផ្សេង​ទៀត បង្វិល​ឲ្យ​ជឿ​ថា ថវិកា​ដែល​ដាក់​ចូល​ក្នុង​គណនី​ធនាគារ​ផ្ទាល់​ខ្លួន​របស់​លោក គឺ​ជា​ថវិកា​ឧបត្ថម្ភ​របស់​គ្រួសារ​រាជវង្ស​អារ៉ាប៊ីសាអូឌីត៕

XS
SM
MD
LG