ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយករដ្ឋមន្ត្រី និងអតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ


លោក Najib Razak អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី ពេល​មកដល់​​តុលាការមួយក្នុងក្រុងកូឡាឡាំពួ
លោក Najib Razak អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី ពេល​មកដល់​​តុលាការមួយក្នុងក្រុងកូឡាឡាំពួ

លោក Najib ប្រឈម​នឹង​ការ​ចោទប្រកាន់ ៣២​ទាក់ទិន​ជាមួយ​រឿង​អាស្រូវ​បន្លំ​ប្រាក់​មូលនិធិ​វិនិយោគ​របស់​រដ្ឋឈ្មោះ 1MDB ដោយ​មាន​រួម​បញ្ចូលការ​បំពាន​លើ​ការ​ទុកចិត្ត ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការ​លាង​លុយកខ្វក់​ផង​ដែរ។

លោក Najib Razak អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី និងអតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​លោក​បាន​ត្រូវ​ចោទប្រកាន់​ពី​បទ​បន្លំប្រាក់​សាធារណៈ​ ១ពាន់ ៦រយលានដុល្លារ។

លោក Najib និង​លោក Mohamad Irwan Serigar អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​បាន​ត្រូវ​ចោទប្រកាន់​ជាផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​សាល​តុលាការមួយក្នុងក្រុងកូឡាឡាំពួពី​បទចោទ​ប្រកាន់​៦ខ ស្តីពីការ​បំពាន​លើ​ការ​ទុក​ចិត្ត។ បុរស​ទាំងពីរ​នាក់​នេះ​បាន​ត្រូវ​ចោទប្រកាន់​ពី​បទ​បន្លំប្រាក់កាស​ត្រូវ​ចាត់​សម្រាប់​ការ​កសាង​អាកាសយានដ្ឋាន​ក្រុងកូឡាឡាំពួ និង​កម្មវិធី​ផ្តល់​ប្រាក់​ជំនួយ​បន្ថែម​មួយ​នៅ​ចន្លោះ​ខែ​ធ្នូ ឆ្នាំ​២០១៦ និង​ខែ​ធ្នូឆ្នាំ ២០១៧។ ការ​ចោទប្រកាន់​នីមួយៗ​អាច​មាន​ទោស​ជាប់​គុក ២០​ឆ្នាំ។បុរស​ទាំង​ពីរនាក់​នេះ​បាន​និយាយ​ថា ពួកគេ​ស្លូតត្រង់​គ្មាន​ទោសពៃរ៍​អ្វី​ទេ។

លោក Najib ប្រឈម​នឹង​ការ​ចោទប្រកាន់ ៣២​ទាក់ទិន​ជាមួយ​រឿង​អាស្រូវ​បន្លំ​ប្រាក់​មូលនិធិ​វិនិយោគ​របស់​រដ្ឋឈ្មោះ 1MDB ដោយ​មាន​រួម​បញ្ចូលការ​បំពាន​លើ​ការ​ទុកចិត្ត ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការ​លាង​លុយកខ្វក់​ផង​ដែរ។លោកNajibបាន​ត្រូវ​ចោទប្រកាន់​ថា បាន​បង្វែរ​ប្រាក់​ប្រមាណ ១០​លាន​ដុល្លារ​ទៅ​ដាក់​ក្នុង​គណនេយ្យ​ធនាគារ​លោក​ដែល​ជា​ផ្នែក​មួយ​នៃ​ទឹកប្រាក់​ចំនួន ៤ពាន់ ៥រយ​លាន​ដុល្លារ ដែល​ក្រសួងយុត្តិធ៌ម​ស.រ.អា​បាន​ចោទ​ប្រកាន់​លោក ​និង​សហការី​លោក​ថា បាន​លួច​ពី​មូលនិធិ 1MDB៕

XS
SM
MD
LG