ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​បញ្ជាឲ្យ​អតីត​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​សង​ពន្ធ​ដែល​មិនទាន់​បង់​ចំនួន​​៣៩៧​លាន​ដុល្លារ


រូបឯកសារ៖ អតីតនាយករដ្ឋមន្រ្តីលោក Najib Razak ធ្វើសម្បថ ដើម្បីច្រានចោលការចោទប្រកាន់ប្រឆាំងរូបលោក នៅវិហារឥស្លាមមួយ នៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ អតីតនាយករដ្ឋមន្រ្តីលោក Najib Razak ធ្វើសម្បថ ដើម្បីច្រានចោលការចោទប្រកាន់ប្រឆាំងរូបលោក នៅវិហារឥស្លាមមួយ នៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។

តុលាការ​ជាន់​ខ្ពស់​ម៉ាឡេស៊ី​បាន​បញ្ជាឲ្យ​លោក Najib Razak អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ីកាលពី​ថ្ងៃ​ពុធ​បង់​ប្រាក់​ពន្ធ​ចំនួន​៣៩៧​លាន​ដុល្លារ​ដែល​មិនទាន់​សង ខណៈ​ ដែល​លោកនៅ​កាន់​ដំណែង​។ នេះ​តាម​សេចក្តីរាយការណ៍​របស់​កាសែត​ Online Bernama។

ដោយយោង​ដល់​ប្រាក់ពន្ធដារ​ដែល​មិនទាន់​បង់​ដ៏សន្ធឹក​សន្ធាប់​ដោយ​លោក Najib នៅ​រវាង​ឆ្នាំ​២០១១​និង​ឆ្នាំ​២០១៧ ​ លោក​ Ahmad Bache ចៅក្រមតុលាការ​ជាន់ខ្ពស់​ បាន​និយាយ​ថា អតីត​នាយក​រដ្ឋមន្រ្តី​មិនអាចរួចខ្លួនពីការបង់ពន្ធ​នេះទេ។ ពួកអាជ្ញាធរ​ពន្ធដារ​បាន​ដាក់ពាក្យ​ប្តឹង​កាលពី​ខែមិថុនា​ឆ្នាំ​ទៅ។

លោក​ Najib បាន​ប្រឈម​ការចោទប្រកាន់​ចំនួន​៤២ពីការរំលោភ​សេចក្តី​ទុកចិត្ត​ ការពុករលួយ ការប្រើ​អំណាចហួស និង​ការលាងលុយ​កខ្វក់​នៅក្នុង​ការទាក់ទិន​ទៅ នឹងរឿង​អាស្រូវ​គម្រោង​អភិវឌ្ឍ​ Berhad ម៉ាឡេស៊ី១​ ដែលមាន​ដែលមាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ឬ1MDB។

​អាជ្ញាធរ​ម៉ាឡេស៊ីនិយាយ​ថា​ ប្រាក់​ប្រហែល៤ពាន់​៥រយ​លាន​ដុល្លារ​បានត្រូវ​គេ​លួច​ពី​គម្រោង​ 1MDB ដែល​ជា​មូលនិធិ​រដ្ឋ​ដែល​លោក Najib បានបង្កើត​នៅចន្លោះ​ឆ្នាំ​២០០៩​និង២០១៥។ ពួក​អាជ្ញាធរ​និយាយ​ថា ប្រាក់​ជាង​១ពាន់​លាន​ដុល្លារបាន​ហូរចូល​ក្នុង​ខ្ទង់​គណនី​របស់​លោក​ Najib។

អតីត​នាយក​រដ្ឋមន្រ្តី​បាន​បដិសេធ​ថា លោកពុំ​បាន​ធ្វើ​អ្វីខុស​ទេ។​

ចៅក្រម​តុលាការ​កំពូល​ក្រុង​គូឡាឡាំពួ​បានកំណត់ថ្ងៃទី​២៨ ខែកក្កដា​នេះចេញ​សាលក្រម​របស់​លោកសម្រាប់​លោក​ Najib នៅក្នុង​ការកាត់ទោស​រឿង​អាស្រូវគម្រោង​ 1MDB ចំនួន១៤ខែ​។ ប្រសិនបើ​កាត់ឲ្យ​ជាប់​ទោស លោក​ប្រឈម​ការជាប់គុកជា​ច្រើន​ឆ្នាំ។

លោក Najib និង​គណបក្សរបស់​លោកគឺ គណបក្ស​អង្គការជាតិ​សហភាព​ម៉ាឡេ​ឬ (UMNO) បានត្រូវ​បណ្តេញ​ចេញពី​អំណាច​នៅក្នុង​ការបោះឆ្នោតសាកល​មួយនៅឆ្នាំ​២០១៨​ នៅពេល​ដែល​មាន​រឿង​អាស្រូវអំពី​គម្រោង​ 1MDB ដែល​បាន​បញ្ចប់​ការត្រួតត្រា​រដ្ឋាភិបាល​រយៈពេល​៦ទសវត្សរ៍​របស់​គណបក្ស​ UMNO។ ទោះជាយ៉ាងណាក៏ដោយ ២ឆ្នាំ​បន្ទាប់ពី​ការបោះឆ្នោត​ជាប្រវត្តិសាស្រ្ត​ គណបក្ស​នោះបាន​កាន់អំណាច​ឡើងវិញ​នៅក្នុង​ខែ​មីនា នៅពេល​ដែល​លោក Muhyiddin Yassin ដែល​គាំទ្រ​ដោយ​គណបក្ស UMNO បាន​ក្លាយជា​នាយក​រដ្ឋមន្រ្តី៕

XS
SM
MD
LG