ការស្ទង់មតិថ្មី៖ ពលរដ្ឋអឺរ៉ុបភាគច្រើនមើលឃើញរុស្ស៊ីថាជាសត្រូវ
ពលរដ្ឋអឺរ៉ុបភាគច្រើនបំផុតឥឡូវនេះយល់ឃើញថារុស្ស៊ីគឺជាសត្រូវបន្ទាប់ពីប្រទេសនេះបានឈ្លានពានប្រទេសអ៊ុយក្រែនមក។ នេះបើយោងតាមការស្ទង់មតិមួយលើមនុស្ស ១៦.០០០ នាក់នៅក្នុងប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ១១។ ពលរដ្ឋអឺរ៉ុបហាក់មានទំនោរចូលចិត្តប្រទេសចិនជាង។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោក សាយ មុន្នី ជូនសេចក្ដីប្រែសម្រួល។