អឺរ៉ុបប្រថុយពឹងលើអាគុយចិន ក្រោយចាកចេញពីការពឹងលើថាមពលរុស្ស៊ី
- Henry Ridgwell
អឺរ៉ុបកំពុងស្ថិតក្នុងហានិភ័យចំពោះការពឹងផ្អែកលើចិនសម្រាប់ធុងអាគុយឡានដោយមានតម្រូវការកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំខាងមុខ នៅពេលដែលប្លុកនេះព្យាយាមបន្ថយការបញ្ចេញឧស្ម័នកាបូនរបស់ខ្លួន។ នេះបើតាមរបាយការណ៍របស់សហភាពអឺរ៉ុប ដែលទីភ្នាក់ងារសារព័ត៌មាន Reutersទទួលបាន។ របាយការណ៍នោះបង្កើតគោលការណ៍នៃសន្និសីទកំពូលនៅដើមខែតុលានេះអំពីសន្តិសុខសេដ្ឋកិច្ចនិងថាមពលរបស់សហភាពអឺរ៉ុប។ លោក Henry Ridgwell រាយការណ៍រឿងនេះពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕