ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណៈកម្មការ​អឺរ៉ុប​អំពាវនាវឲ្យ​ពង្រីក​កូតា​ជន​ចំណាកស្រុក​ក្នុង​ប្រទេស​នីយមួយៗ


ជន​ទេសន្តរប្រវេសន៍ដែ​ល​មាន​កូន​តូច​ក្នុង​ដៃ​ ​ត្រូវ​បាន​បញ្ឈប់​ដោយ​ប៉ូលិស​ហុងគ្រី នៅខណៈ​គាត់​ព្យាយាម​រត់​គេច​នៅ​លើ​វាល​នៅ​ជិត​តំបន់​ប្រមូល​ផ្តុំ​ជន​ចំណាក​ស្រុកមួយ​ក្នុង​ភូមិ Roszke ប្រទេស​ហុងគ្រី កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥។
ជន​ទេសន្តរប្រវេសន៍ដែ​ល​មាន​កូន​តូច​ក្នុង​ដៃ​ ​ត្រូវ​បាន​បញ្ឈប់​ដោយ​ប៉ូលិស​ហុងគ្រី នៅខណៈ​គាត់​ព្យាយាម​រត់​គេច​នៅ​លើ​វាល​នៅ​ជិត​តំបន់​ប្រមូល​ផ្តុំ​ជន​ចំណាក​ស្រុកមួយ​ក្នុង​ភូមិ Roszke ប្រទេស​ហុងគ្រី កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥។

លោក​ Jean-Claude Juncker​ ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ពង្រីក​ចំនួន​កូតា​សម្រាប់​ប្រទេស​នីមួយៗ​នៅ​ទូទាំង​តំបន់​ភាគ​ច្រើន​នៃ​ទ្វីបអឺរ៉ុប​ក្នុងការ​ទទួល​យក​ពួក​អ្នកស្វះ​ស្វែង​រក​ទីជ្រក​កោន​រាប់ពាន់​នាក់​មក​ពីភូមិភាគ​មជ្ឈឹម​បូព៌ា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ។

ផែនការ​នេះ​អាច​គ្រប​ដណ្តប់​លើ​ជន​ភៀសខ្លួន​១៦០.០០០នាក់ ដោយ​ប្រទេស​អាល្លឺម៉ង់​ បារាំង​និង​ប្រទេស​អេស្ប៉ាញ​ ដែល​ទទួល​យក​ជន​ទាំង​នេះ​ច្រើន​ជាង​គេ ​បន្ទាប់​មក​មាន​ប្រទេស​ប៉ូឡូញ, ​ហុល្លង់ រ៉ូម៉ានី​ បែលហ្ស៊ិក​ ​និង​ប្រទេស​ស៊ុយអែត។​

នៅ​ខណៈ​ដែល​ទ្វីប​អឺរ៉ុប​ប្រឈម​មុខ​នឹង​លំហូរ​របស់​ជន​ចំណាក​ស្រុក​ច្រើននាក់​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​មក​ លោក​ Juncker គ្រោង​នឹង​លាត​ត្រដាង​សេចក្តី​សម្អិត​នៃ​សំណើ​របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​សភា​អឺរ៉ុប។ ​ក៏​ប៉ុន្តែ​គំនិត​អំពី​កាត​កំណត់​កូតា​ មាន​ភាព​ចម្រូង​ចម្រាស​និងត្រូវបាន​ជំទាស់​យ៉ាង​ខ្លាំង​ដោយ​ប្រទេស​ហុងគ្រី​ និង​បណ្តា​រដ្ឋ​ឯទៀតៗ​នៃ​សហភាព​អឺរ៉ុប។ ការ​ប្រកាន់​យក​របៀប​កូតា​មិន​ប្រាកដ​ប្រជា​ទេ​ ដោយសារ​មេដឹកនាំ​អឺរ៉ុប​ខ្លះ​បាន​ច្រានចោល​សំណើ​នេះ​ហើយ​កាល​ពី​ខែមិថុនា​ ដែល​កូតា​នោះ​ គ្រប​ដណ្តប់លើ​ជន​ភៀសខ្លួន​តែ​៤០.០០០​នាក់​ប៉ុណ្ណោះ។​

ការ​បែង​ចែក​ពួក​ជន​ស្វះស្វែង​រក​ទីជ្រក​កោន​នឹង​ផ្អែក​លើ​ស្ថានភាព​សេដ្ឋកិច្ច​ ចំនួន​ប្រជារាស្ត្រ ​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​និង​ចំនួន​ជន​ភៀសខ្លួន​ដែល​ប្រទេស​ជាតិ​នីមួយៗ​បាន​យល់ព្រម​ទទួល​យក៕

XS
SM
MD
LG