ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ត្រី​អេត្យូពី​​ទៅ​ប្រទេស​ស៊ូដង់​ដើម្បី​សម្រុះ​សម្រួល​​រវាង​ក្រុម​កាន់​អំណាច​និង​ក្រុម​ប្រឆាំង


លោក Abiy Ahmed នាយក​រដ្ឋ​មន្ត្រី​អេត្យូពី​ត្រូវ​បាន​ស្វាគមន៍​នៅ​ព្រលាន​យន្ត​ហោះ​ក្នុង​រដ្ឋ​ធានី​ខាទុំ ប្រតេស​ស៊ូដង់ កាល​ពី​ថ្ងៃ​ទី​៧ មិថុនា ២០១៩។
លោក Abiy Ahmed នាយក​រដ្ឋ​មន្ត្រី​អេត្យូពី​ត្រូវ​បាន​ស្វាគមន៍​នៅ​ព្រលាន​យន្ត​ហោះ​ក្នុង​រដ្ឋ​ធានី​ខាទុំ ប្រតេស​ស៊ូដង់ កាល​ពី​ថ្ងៃ​ទី​៧ មិថុនា ២០១៩។

នាយក​រដ្ឋមន្ត្រី​អេត្យូពី​លោក ​Abiy Ahmed ​បាន​ទៅ​ដល់​រដ្ឋធានី​ស៊ូដង់​កាល​ពី​ថ្ងៃសុក្រ​ដើម្បី​សម្រុះ​សម្រួល​កិច្ច​ពិភាក្សា​រវាង​ក្រុម​ប្រឹក្សា​យោធា​ដែល​កំពុង​កាន់​អំណាច​ និង​មេដឹកនាំ​ចលនា​ប្រឆាំង​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ បន្ទាប់​ពី​ការ​បង្ក្រាប​ដោយ​យោធា​នៅ​សប្តាហ៍​នេះ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជាង​១០០​នាក់​ស្លាប់។

លោក ​Ahmed ​បាន​ជួប​ជាមួយ​ឧត្តមសេនីយ៍​ជា​ច្រើន​នាក់នៅ​រដ្ឋធានី​ខាទុំ ហើយ​រំពឹងថា​នឹង​ជួបដាច់​ដោយ​ឡែក​ជាមួយ​មេដឹកនាំ​«កង​កម្លាំង​រំដោះ​សេរីភាព​ និង​ការ​ដើម្បី​ការ​ផ្លាស់​ប្ដូរ» ឬ​ Forces for the Declaration of Freedom and Change ​ដែល​ជាក្រុម​នយោបាយ​ចម្រុះ​តំណាង​ឱ្យ​បាតុករដែល​បាន​បណ្តេញ​លោក Omar al-Bashir ​អ្នក​ដឹកនាំ​អត្តាធិបតេយ្យយូរ​អង្វែង​ចេញ​ពី​អំណាច​កាល​ពី​ខែ​មេសា។​

ទន្ទឹម​នឹង​នេះ​ដែរ ​សហភាព​អាហ្វ្រិក​និយាយ​ថា​ ខ្លួន​បាន​ផ្អាក​សកម្មភាព​ទាំង​អស់​របស់ប្រទេសស៊ូដង់​រហូត​ដល់រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ស៊ីវិល​ត្រូវ​បាន​បង្កើត​ឡើង។​

ក្រុម​ប្រឹក្សា​សន្តិសុខ​និង​សន្តិភាព​របស់​អាហ្វ្រិកបាន​ប្រកាស​ការផ្អាក​សិទ្ធិ​របស់​ស៊ូដង់ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​មេដឹកនាំ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​ស៊ូដង់​បាន​បដិសេធ​សំណើ​របស់ក្រុម​ប្រឹក្សា​យោធា​ដើម្បី​ចរចា​អំពី​អនាគត​នយោបាយ​របស់​ប្រទេស​នេះ។

ភាគី​ទាំង​ពីរ​បាន​ចរចា​អំពី​ការ​ផ្លាស់​ប្តូរ​ដែល​ដឹក​នាំ​ដោយ​ស៊ីវិលឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជា​ធិបតេយ្យ​ ប៉ុន្តែការ​ចរចារ​បស់​ពួក​គេ​បាន​បរាជ័យ​នៅ​ពេល​កង​កម្លាំងសន្តិសុខ​បាន​សម្រុក​ចូល​កន្លែង​អង្គុយ​បាតុកម្ម​កាល​ពីថ្ងៃ​ចន្ទ។

ក្រុម​វេជ្ជបណ្ឌិត​ស៊ូដង់​បាន​និយាយ​ថា មនុស្ស​១១៣​នាក់​ត្រូវ​បាន​សម្លាប់​ និង​ជាង​៥០០​នាក់​ទៀត​ បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះទង្គិច។ ​ក្រសួង​សុខាភិបាល​ស៊ូដង់​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​និយាយ​ថា ​ចំនួន​មនុស្ស​មាន​គ្រោះ​ថ្នាក់​មិន​លើស​ពី​៤៦​នាក់​ទេ៕

XS
SM
MD
LG