ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បរិស្ថាន​វ័យក្មេង​នាំគ្នា​កាយ​ដីដែល​ក្រុមហ៊ុន​ចាក់​លុបព្រែក​ត្រែង​ នៅស្រុក​ស្ទឹង​ហាវ ​ខេត្តព្រះសីហនុ​


រូប​ភាព​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ពី​សកម្ម​ភាព​របស់យុវជនដែល​បាន​នាំ​គ្នា​មក​កាយដី​ដែល​បាន​ចាក់​លប់​ឆ្នេរ​ព្រែក​ត្រែង​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩។(Facebook)
រូប​ភាព​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ពី​សកម្ម​ភាព​របស់យុវជនដែល​បាន​នាំ​គ្នា​មក​កាយដី​ដែល​បាន​ចាក់​លប់​ឆ្នេរ​ព្រែក​ត្រែង​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩។(Facebook)

សកម្មជន​បរិស្ថាន​វ័យ​ក្មេង​ដែល​ទទួល​ការ​បណ្តុះ​បណ្តាល​ពីអង្គការ​មាតា​ធម្មជាតិ​បាន​នាំគ្នា​កាយ​ដី​ដែល​ក្រុមហ៊ុន​ចាក់​លុបព្រែក​ត្រែង ​នៅ​ស្រុក​ស្ទឹងហាវ ​ខេត្ត​ព្រះ​សីហនុ។ ​

ក្រោយពី​សង្កេត​ឃើញថា ​អាជ្ញាធរ​មិនបាន​ចាត់វិធាន​ការ​ប្រឆាំង​នឹង​ការ​លុបព្រែក​ត្រែង​នេះ​ ​ ក្រុម​សកម្មជន​ដែលមាន​គ្នា​ជិត​១០​នាក់​នាំគ្នា​ចុះ​ទៅ​កាយ​ដីចេញ​ពីតំបន់​ឆ្នេរ​សមុទ្រ​ព្រែក​ត្រែង ​ស្រុក​ស្ទឹងហាវ ​ដែល​ត្រូវ​បានចាក់​លប់កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន។​

សកម្មភាព​កាយ​ដីជានិមិត្តរូប​ប្រឆាំង​ការ​លប់​បឹង ​ទន្លេ ​ព្រែក ​ជាដើម​នេះ​ ​ធ្វើឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់ពីពួក​គេ​បាន​សន្យា​កាល​ពីពេល​ថ្មីៗ​នេះ​ថា ​នឹង​ចុះទៅ​កាយដី​ចេញពី​ឆ្នេរ​ ប្រសិន​រដ្ឋាភិបាល ​ជា​ពិសេស​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​មិនចាត់​វិធានការ​លើ​បញ្ហា​នេះ។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំដែនដី ​នគរូបនីយកម្ម និង​សំណង់ ​ កាលពីថ្ងៃ​ទី១៨​ខែ​កញ្ញា​ឆ្នាំ​២០១៨​ឱ្យ​ដឹង​ថា ​លោក​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​នេះគឺ​លោក​ជា សុផារ៉ា​ចុះ​ពិនិត្យ​សកម្ម​ភាព​ចាក់ដី​រំលោភ​យក​ឆ្នេរ​សមុទ្រ​នៅ​ឆ្នេរ​ព្រែកត្រែង ​ខេត្ត​ព្រះសីហនុ​ដើម្បី​ឱ្យ​កាយ​យក​ដី​ចេញ​វិញ និង​រក្សា​ឆ្នេរ​ធម្មជាតិ​ដូច​ដើម​វិញ។​ ប៉ុន្តែ​មក​ទល់ពេល​នេះ ​បទ​បញ្ជា​នេះ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។​

ក្រុមហ៊ុន​ចាក់ដី​លប់ព្រែក​ត្រែង​នេះ​ត្រូវ​គេ​សង្ស័យ​ថា ​ជា​កម្មសិទ្ធ​របស់​អ្នកស្រី​ជឹង សុភាព​ហៅ​យាយ​ភូ ដែល​ស្និទ្ធ​នឹង​ភរិយា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គឺអ្នក​ស្រី​ប៊ុនរ៉ានី៕​

XS
SM
MD
LG