បណ្តាញរបស់ក្រុមរដ្ឋអ៊ីស្លាមនៅប្រទេស អេហ្ស៊ីប និយាយថា ខ្លួនជាអ្នកទទួលខុសត្រូវនៅក្នុងការវាយប្រហារមួយចំនួនទៅលើក្រុមបុគ្គលិកសន្តិសុខនៅក្នុងឧបទ្វីប Sinai កាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់មនុស្សយ៉ាងតិច ២៦ នាក់។
បណ្តាញឈ្មោះ Province of Sinai បានទាមទារទំនួលខុសត្រូវក្នុងការវាយប្រហារជាច្រើន ដែលបានកើតឡើងក្នុងពេលជាប់ៗគ្នា។
ក្រុមមន្រ្តីនិយាយថា ការវាយប្រហាររបស់ក្រុមឧទ្ទាម បានតម្រង់ទៅលើមូលដ្ឋានយោធាមួយនិងសណ្ឋាគារមួយនៅក្នុងទីក្រុង Al-Arish ដែលជាកន្លែងរស់នៅរបស់មន្រ្តីនគរបាលនិងនាយទាហាន។
សារព័ត៌មាន al-Ahram របស់រដ្ឋាភិបាល និយាយថា ការិយាល័យរបស់ខ្លួននៅទល់មុខនឹងមូលដ្ឋានយោធានេះ ត្រូវបំផ្លាញខ្ទេច តែមិនបានប្រកាសអំពីជនរងគ្រោះនៅក្នុងអាគារនេះទេ៕