ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​មិន​អាច​ចូល​ទៅ​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​ក្នុង​ទីក្រុង​របស់​រដ្ឋ​អ៊ីស្លាម


អនុប្រធាន​ផ្នែក​ជំនួយ​មនុស្សធម៌​របស់​អ.ស.ប លោកស្រី ​យ៉ឹង វ៉ា កាំង ​(Kyung-wha Kang) ធ្វើ​សេចក្តី​សង្ខេប​ជូន​ក្រុម​ប្រឹក្សា​សន្តិសុខ​ស្តី​អំពី​ស្ថានភាព​នៅ​ក្នុង​សាធារណៈ​អាហ្រ្វិក​កណ្តាល​ កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។
អនុប្រធាន​ផ្នែក​ជំនួយ​មនុស្សធម៌​របស់​អ.ស.ប លោកស្រី ​យ៉ឹង វ៉ា កាំង ​(Kyung-wha Kang) ធ្វើ​សេចក្តី​សង្ខេប​ជូន​ក្រុម​ប្រឹក្សា​សន្តិសុខ​ស្តី​អំពី​ស្ថានភាព​នៅ​ក្នុង​សាធារណៈ​អាហ្រ្វិក​កណ្តាល​ កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។

ទីភ្នាក់ងារ​ព័ត៌មាន​អេភី​រាយការណ៍​ថា​អ.ស.ប.​និយាយ​ថាខ្លួន​មិនអាច​ចូល​ទៅ​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​៦០ម៉ឺន​នាក់​ក្នុង​ទីក្រុង​ធំ​ពីរ​ក្នុងប្រទេស​ស៊ីរី​ដែល​គ្រប់គ្រង​ដោយក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម​ទេ។

អនុប្រធាន​ផ្នែក​ជំនួយ​មនុស្សធម៌​របស់​អ.ស.ប លោកស្រី ​យ៉ឹង វ៉ា កាំង ​(Kyung-wha Kang) ​បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​កាលពី​ថ្ងៃពុធ​ថា​ពលរដ្ឋ​ក្នុង​រដ្ឋធានី​រ៉ាក់កា (Raqqa)​ និង​ទីក្រុង​ ដេ អេ ហ្ស័រ ​(Deir ez Zor)​នៃក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម​មិនបាន​ទទួល​ជំនួយ​ស្បៀងអាហារ​សម្រាប់​ខែ​ធ្នូ​ទេ​ព្រោះ​អ.ស.ប.​មិនមាន​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ក្រុម​ប្រដាប់​អាវុធ​នៅ​ទីនោះ។

របាយការណ៍​ប្រចាំ​ខែ​របស់​អ.ស.ប.​ស្តីពី​កិច្ចប្រឹងប្រែង​នាំ​យក​ស្បៀងអាហារ​និង​ជំនួយ​ផ្សេង​ទៀត​ទៅ​ជូន​ដល់​ពលរដ្ឋ​រាប់លាន​នាក់​ដែលកំពុង​ជាប់គាំង​ក្នុង​សង្គ្រាម​ស៊ីវិល​ប្រទេស​ស៊ីរីនោះ​មិនអាច​ទៅរួច​ទេ។​ លោកស្រី​កាំង​បាននិយាយ​ថា​មាន​មនុស្ស​១២លាន​នាក់​ដែលស្ថិត​នៅក្នុង​ប្រទេសស៊ីរី ​ត្រូវការ​ជំនួយ មនុស្សធម៌ ​ហើយ​មនុស្ស​៣.៨លាន​នាក់​បាន​ចាកចេញ​ទៅ​កាន់ប្រទេស​ជិតខាង។ ​ហើយ​មាន​មនុស្ស​៧.៦លាន​នាក់​បាន​ភៀស​ខ្លួន​រប៉ាត់រប៉ាយ​ក្នុង​ប្រទេស។ លោកស្រី​កាំង​បាន​ទទូច​ដល់​ក្រុមប្រឹក្សា​អ.ស.ប.​ឲ្យ​រក​វិធី​បញ្ចប់​សង្គ្រាម។

អ.ស.ប.​បាន​ចោទប្រកាន់​ម្តងហើយ​ម្តងទៀត​លើ​រដ្ឋាភិបាល​ស៊ីរី​ថា​ជាអ្នក​វាយប្រហារ​ប្រឆាំង​នឹង​ពលរដ្ឋ​របស់​ខ្លួន​រួមទាំង​ការ​វាយប្រហារ​គ្រាប់ផ្លោង និង​តាម​អាកាស​លើ​ទី​ក្រុង​ដែល​មាន​ពលរដ្ឋ​ជាច្រើន​ផងដែរ៕

XS
SM
MD
LG