របាយការណ៍ថ្មីបង្ហាញថាចិននិងអ៊ីស្រាអែល ជាប្រទេសនាំមុខគេខាងដាក់គុកអ្នកកាសែត
ប្រទេសចិន អ៊ីស្រាអែលនិងមីយ៉ាន់ម៉ា ស្ថិតក្នុងចំណោមប្រទេសចាប់អ្នកកាសែតដាក់គុកនាំមុខគេ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ។ របកគំហើញពីអង្គការការពារអ្នកកាសែត CPJ (Committee to Protect Journalists) បង្ហាញថានៅទូទាំងសកលលោក អ្នកកាសែតយ៉ាងតិច៣៦១នាក់ បានជាប់ឃុំដោយសារការងាររបស់ពួកគេ។ អ្នកស្រី Cristina Caicedo Smit រាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក សាយ មុន្នី ប្រែសម្រួលជូនដូចតទៅ៖