ឥណ្ឌា បង្កើនកម្លាំងទ័ពជើងទឹក ដោយសម្លឹងមើលចិន
- Anjana Pasricha
ថ្មីៗនេះ ឥណ្ឌា បានបន្ថែមនាវាចម្បាំងថ្មី៣គ្រឿងទៀតទៅក្នុងកងទ័ពជើងទឹករបស់ខ្លួន ពេលប្រទេសនេះ បង្កើនកិច្ចប្រឹងប្រែងទប់ទល់នឹងវត្តមានកាន់តែកើនឡើងរបស់ចិននៅតាមប្រទេសជាប់មហាសមុទ្រឥណ្ឌា។ ក្រុមអ្នកវិភាគថាខណៈឥណ្ឌាផ្តោតលើតំបន់ព្រំដែនតាមជួរភ្នំហេមពានដែលមានជម្លោះជាយូរមកហើយជាមួយចិននោះ កម្លាំងទ័ពជើងទឹកដ៏មហិមារបស់ចិន ក៏បានក្លាយជាកង្វល់ខាងសន្តិសុខសម្រាប់ឥណ្ឌាដែរ។ ការណ៍នេះ ញ៉ាំងឲ្យឥណ្ឌា បង្កើនកម្លាំងទ័ពជើងទឹករបស់ខ្លួន។ អ្នកស្រី Anjana Pasricha រាយការណ៍រឿងនេះពីទីក្រុង New Delhi ប្រទេសឥណ្ឌា។ លោក សាយ មុន្នី ប្រែសម្រួលជូនដូចតទៅ៖