ពិធីបុណ្យអន្តរជាតិ Reach to Forest ដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សជាតិនិងធម្មជាតិ បានប្រមូលផ្តុំសិល្បករ ដើម្បីបំផុសគំនិតដល់អ្នកទស្សនាអំពីបរិស្ថាននិងការអភិរក្ស។
អ្នកសារព័ត៌មាននៅប្រទេសអេក្វាទ័រ កំពុងផ្តោតលើសុវត្ថិភាពផ្ទាល់ខ្លួនក្រោយពីរដ្ឋអាជ្ញាម្នាក់ដែលស៊ើបអង្កេតករណីវាយលុកប្រដាប់អាវុធទៅលើស្ថានីយ៍ទូរទស្សន៍មួយ ត្រូវបានសម្លាប់ក្នុងពេលរលកនៃអំពើហិង្សាបោកបក់លើប្រទេសនេះ។
អ្នកកាសែតម៉ិកស៊ិកអ្នកស្រី Maria Teresa Montaño បានរួចជីវិតពីការគំរាមសម្លាប់និងចាប់ជំរិត។ ប៉ុន្តែអ្នកស្រីបដិសេធមិនឈប់ស៊ើបអង្កេតអំពើពុករលួយ និងការប្រព្រឹត្តខុសទេ។ អ្នកស្រី Cristina Caicedo Smit នៃ VOA រាយការណ៍ពីទីក្រុង Toluca ប្រទេសម៉ិកស៊ិក។ លោក សុខ ខេមរា ជូនសេចក្តីប្រែសម្រួល៕
អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកយកព័ត៌មានជនជាតិនីហ្សេរីយ៉ាលោក Philip Obaji Jr. បានស៊ើបអង្កេតសកម្មភាពរបស់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner នៅអាហ្វ្រិក។ វាជាប្រភេទព័ត៌មានដែលអ្នកយកព័ត៌មានប្រឈមបញ្ហាជាច្រើន។
កាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា តុលាការហ្វីលីពីនបានទម្លាក់ចោលបទចោទប្រកាន់លើអ្នកស្រី Maria Ressa និងគេហទំព័រសារព័ត៌មាន Rappler របស់អ្នកស្រី នៅក្នុងសំណុំរឿងពន្ធដារ។
ថ្ងៃទី២៨ ខែមិថុនា ជាគម្រប់ខួប៥ឆ្នាំនៃការវាយប្រហារដ៏អាក្រក់បំផុតទៅលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសហរដ្ឋអាមេរិក នៅពេលដែលខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើអ្នកសារព័ត៌មាននៃស្ថាប័នសារព័ត៌មាន The Capital Gazette។
ដោយផ្តោតលើការរស់នៅប្រកបដោយសុខភាពល្អ គ្រួសារអាមេរិកឡាទីនមួយនៅចម្ងាយពីរបីគីឡូម៉ែត្រពីរដ្ឋធានីសហរដ្ឋអាមេរិកថែរក្សារបៀបធ្វើកសិកម្មបែបប្រពៃណី។