សេដ្ឋកិច្ច សិទ្ធិរំលូតកូន គឺជាបញ្ហាចម្បងសម្រាប់អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ
អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកកំពុងពិចារណាយ៉ាងហ្មត់ចត់លើបញ្ហាមួយចំនួន នៅពេលពួកគេត្រៀមចេញទៅបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ។ បញ្ហានានាដូចជា អតិផរណា សិទ្ធិរំលូតកូន សន្តិសុខព្រំដែន ឧក្រិដ្ឋកម្ម និងក្តីបារម្ភអំពីទិសដៅរបស់ប្រទេសជាតិ នឹងជំរុញអ្នកបោះឆ្នោតឱ្យសម្រេចថា តើនឹងបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យនៅបន្តគ្រប់គ្រងសភាទាំងពីរថ្នាក់ ឬឱ្យគណបក្សសាធារណរដ្ឋមានឱកាសគ្រប់គ្រងវិញ។ អ្នកស្រី Katherine Gypson នៃវីអូអេ រាយការណ៍លម្អិតអំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៖