ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្តី​កង្វល់​សេដ្ឋកិច្ច​កើន​ឡើង​នៅ​កូរ៉េខាងត្បូង ខណៈ​ដែល​ចំនួន​ការ​ស្លាប់​ពី​ជំងឺ​ MERS ​មាន​កាន់​តែ​ខ្ពស់


អ្នក​ដំណើរ​ពាក់​ម៉ាស​ជា​ប្រុង​ប្រយ័ត្ន​ប្រឆាំង​ជំងឺ MERS នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាង​ត្បូង។
អ្នក​ដំណើរ​ពាក់​ម៉ាស​ជា​ប្រុង​ប្រយ័ត្ន​ប្រឆាំង​ជំងឺ MERS នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាង​ត្បូង។

ក្រសួង​សុខាភិបាលកូរ៉េខាង​ត្បូង​បាន​រាយការណ៍​ថា ​មនុស្ស​ពីរ​នាក់​ទៀត​បានស្លាប់​ដោយសារ​មេរោគ MERS នៅ​ថ្ងៃ​ព្រហស្បតី៍​នេះ ​ខណៈ​ដែលក្រសួងហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​ប្រកាស​ពី​កម្មវិធី​ប្រាក់​ជំនួយ​សេដ្ឋ​កិច្ច ស្រប​ពេលមាន​ការ​ព្រួយ​កង្វល់ពី​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​នោះ ​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សេដ្ឋ​កិច្ច។

​ការ​ស្លាប់​នៅពេល​ថ្មី​ៗ​នេះ​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​មកពី​មេរោគ MERS បាន​ឡើង​ដល់​២៩​នាក់​ហើយ។​ មនុស្ស​៧៧​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​នៅ​ឡើយ ​ដែល​ក្នុង​នោះ​ ​១៥​នាក់ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ។

ទោះ​បី​ការរាលដាល​នៃជំងឺ​នេះ​បានធ្លាក់​ចុះ​ក៏ដោយ ​ការ​រីកសាយភាយ​អាចមាន​ផល​ប៉ះពាល់​រយៈ​ពេលយូរ​ទៅ​ទៀត​លើ​សេដ្ឋ​កិច្ច​របស់​ប្រទេស​កូរ៉េខាង​ត្បូង។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួងហិរញ្ញវត្ថុ​កូរ៉េខាង​ត្បូង​បាន​កាត់​បន្ថយ​ការ​ព្យាករណ៍​កំណើនសេដ្ឋ​កិច្ច​នៅ​ឆ្នាំ​នេះ​ពី៣,៨​ភាគរយ​មក​ត្រឹម៣,១​ភាគរយ។ លោក Choi Kyung-hwan រដ្ឋ​មន្រ្តី​ក្រសួងហិរញ្ញវត្ថុ ​បាន​ប្រាប់​សន្និសីទ​កាសែត​ថា «ខ្ញុំ​មានការ​ព្រួយ​កង្វល់​ថា​ កំណើនសេដ្ឋ​កិច្ច​នឹង​ស្ថិត​នៅ​ក្រោម១ភាគរយក្នុង​ត្រីមាស​៥ជាប់​ៗ​គ្នា​រហូតមក​ដល់​ត្រីមាស​ទី២​នេះ»។

ក្រសួង​ហិរញ្ញវត្ថុ​ក៏បាន​ប្រកាស​កម្មវិធី​ប្រាក់​ជំនួយសេដ្ឋ​កិច្ច ដែល​មាន​តម្លៃ​១៣,៥​ពាន់​លាន​ដុល្លារ។​ កម្មវិធី​នោះ​នឹង​រួម​មាន​ថវិកា​បន្ថែម​ដើម្បី​ជួយ​ទូទាត់​ផលប៉ះ​ពាល់​នៃការ​ផ្ទុះ​ឡើង​មេរោគ MERS ក៏​ប៉ុន្តែ​ចំនួន​ថវិកា​នោះ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ។ ​

កំណើនសេដ្ឋ​កិច្ច​បាន​រង​ការ​ប៉ះពាល់​ នៅស្រប​ជន​ជាតិ​កូរ៉េខាង​ត្បូងជា​ច្រើនកំពុងមាន​ការ​ភ័យ​ខ្លាច​ពី​ការ​ឆ្លង​មេរោគ MERS​ ដោយ​ស្ថិត​នៅ​ឆ្ងាយ​ពី​ហាងលក់​ដូរ​ទំនិញ និង​ទី​កន្លែង​សាធារណៈនានា​ ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស៕

XS
SM
MD
LG