ទីក្រុង Dubai ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP28 ក្នុងពេលភាពអាសន្ននៃអាកាសធាតុមានកាន់តែខ្លាំង
កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP28 កំពុងចាប់ផ្តើមនៅទីក្រុង Dubai ចាប់ពីថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា។ កិច្ចប្រជុំនេះធ្វើឡើង ដោយអ្នកវិទ្យាសាស្ត្រនិយាយថា វាជាពេលវេលាដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅផែនដី ដោយមានការព្រមានថា ពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះនៃការប្រែប្រួលអាកាសធាតុដ៏មហន្តរាយដែលមិនអាចត្រឡប់ក្រោយវិញបាន។ លោក Henry Ridgwell នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុងឡុងដ៍។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួលដូចតទៅ៖