ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ម្ចាស់​ជំនួយ​បាន​សន្យា​ផ្តល់​ជំនួយ​ដែល​មាន​តម្លៃ​ជាទឹក​ប្រាក់​៤​ពាន់​៤រយ​លាន​ដុល្លារ​ដល់​ប្រទេស​ស៊ីរី​និង​បណ្តា​ប្រទេស​ជិត​ខាង


លោកMark Lowcockប្រធានការិយាល័យ​សម្រាប់​សម្រប​សម្រួល​កិច្ចការ​មនុស្ស​ធម៌​របស់​អង្គការ​សហប្រជា​ជាតិ​ ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។
លោកMark Lowcockប្រធានការិយាល័យ​សម្រាប់​សម្រប​សម្រួល​កិច្ចការ​មនុស្ស​ធម៌​របស់​អង្គការ​សហប្រជា​ជាតិ​ ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។

ម្ចាស់​ជំនួយ​អន្តរជាតិ​នឹង​សន្យា​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ដែល​មាន​តម្លៃ​ជា​ប្រាក់៤​ពាន់​៤រយ​លាន​ដុល្លារសម្រាប់​ប្រទេស​ស៊ីរី​និង​បណ្តា​ប្រទេស​ជិត​ខាង​ដែល​បាន ​ផ្តល់​ទី​ជម្រក​ដល់​ជន​ភៀស​ខ្លួន​នៅ​ឆ្នាំ​នេះ​ ​នេះ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់អង្គការ​សហប្រជា​ជាតិ​ម្នាក់។

លោក Mark Lowcock ប្រធានការិយាល័យ​សម្រាប់​សម្រប​សម្រួល​កិច្ចការ​មនុស្ស​ធម៌​របស់​អង្គការ​សហប្រជា​ជាតិ​បាន​ប្រកាសពី​ការ​សន្យា​កាល​ពី​ថ្ងៃ​ពុធ នៅឯ​សន្និសីទ​ម្ចាស់​ជំនួយ​អន្តរជាតិ​មួយ​នៅ​ក្នុង​ទីក្រុង Brussels។

លោកLowcock បាន​និយាយ​ទៀត​ថា ​ការ​សន្យា​បន្ថែម​ប្រាក់​ចំនួន៣​ពាន់​៣រយ​លាន​ដុល្លារសម្រាប់​ឆ្នាំ​២០១៩ត្រូវ​គេ​រំពឹង​នឹង​ធ្វើ​ឡើង ​ក៏ប៉ុន្តែ ​គេ​ត្រូវ​ការប្រាក់​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​សម្រាប់​គោល​បំណង​មនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​ដើម្បី​ជួយ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​បណ្តា​ប្រទេស​ជិត​ខាង។

លោក Lowcock បាន​និយាយថា «បញ្ហា​សំខាន់គឺ​ធ្វើ​ឲ្យ​ប្រាកដ​ថា ជំនួយ​អាទិភាព​ត្រូវ​ផ្តល់​ទៅ​ឲ្យ​មនុស្ស​ដែល​ត្រូវ​ការ​បន្ទាន់​បំផុត ​ហើយ​នឹង​អ្នក​ដែល​ងាយ​ទទួល​រងគ្រោះ​បំផុត‍»។ លោក​និយាយ​ទៀត​ថា ចក្រភព​អង់គ្លេស​និង​អាល្លឺម៉ង់​បាន​សន្យា​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ​បំផុត។

មនុស្ស​៤សែន​៥ម៉ឺននាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេសស៊ីរី​ចាប់​តាំង​ពី​ការ​បង្ក្រាប​របស់ប្រធានា​ធិបតី​ស៊ីរី Bashar al-Assad នៅ​ឆ្នាំ​២០១១​លើ​ពួក​បាតុករ​ដែល​បាន​អំពាវនាវ​ឲ្យ​បណ្តេញ​លោក​ចេញ​ពី​តំណែង។

អង្គការ​សហប្រជាជាតិ​ប្រាប់​ឲ្យ​ដឹងថា ​ជនជាតិ​ស៊ីរី​ជាង​១៣​លាន​នាក់​ត្រូវការ​ជំនួយ​មនុស្ស​ធម៌​ហើយ​ប្រហែល​១ភាគ៤​នៃ​ជន​ទាំង​នោះ​គ្មាន​ទី​កន្លែង​រស់​នៅហើយ​បាន​រស់​នៅ​ក្នុង​បណ្តា​ប្រទេស​ជិត​ខាង​ដូចជា ​ប្រទេស​ហ្សកដានី ​លីបង់​និង​ប្រទេស​តួកគី៕

XS
SM
MD
LG