ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Donald Trump អំពាវនាវ​សុំ​ការ​គាំទ្រ​ពី​ជនស្បែកខ្មៅ ​ក្នុង​ការ​ជួបជុំ​ដែលមាន​ជនស្បែកស​ស្ទើរ​ទាំងអស់


លោក Donald Trump បេក្ខជន​​ប្រធានាធិបតី​​ស.រ.អា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ធ្វើការ​អំពាវ​នាវ​ច្រើន​ដង​ជា​ថ្មី​ទៀត​ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ​ពី​ក្រុម​​អ្នកបោះឆ្នោត​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​នៅ​ក្នុង​កន្លែង​មិន​សម​ទំនង​សោះ គឺ​នៅ​ក្នុងការ​ប្រមូលម្តុំ​ជួប​ជុំ​ ដែល​នៅទី​នោះ​ក្រុម​អ្នកបោះឆ្នោត​សឹងតែ​ទាំង​អស់ជា​ក្រុម​ជន​ស្បែកស។
លោក Donald Trump បេក្ខជន​​ប្រធានាធិបតី​​ស.រ.អា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ធ្វើការ​អំពាវ​នាវ​ច្រើន​ដង​ជា​ថ្មី​ទៀត​ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ​ពី​ក្រុម​​អ្នកបោះឆ្នោត​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​នៅ​ក្នុង​កន្លែង​មិន​សម​ទំនង​សោះ គឺ​នៅ​ក្នុងការ​ប្រមូលម្តុំ​ជួប​ជុំ​ ដែល​នៅទី​នោះ​ក្រុម​អ្នកបោះឆ្នោត​សឹងតែ​ទាំង​អស់ជា​ក្រុម​ជន​ស្បែកស។

លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ធ្វើការ​អំពាវ​នាវ​ច្រើន​ដង​ជា​ថ្មី​ទៀត​ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ​ពី​ក្រុមអ្នកបោះឆ្នោត​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​នៅ​ក្នុង​កន្លែង​មិន​សម​ទំនង​សោះ គឺ​នៅ​ក្នុងការ​ប្រមូលម្តុំ​ជួប​ជុំ​ ដែល​នៅទី​នោះ​ក្រុម​អ្នកបោះឆ្នោត​សឹងតែ​ទាំង​អស់ជា​ក្រុម​ជន​ស្បែកស។

លោក Trump ​បាន​ធ្វើការ​ខិតខំប្រឹងប្រែងក្នុង​បែបផែនថ្មីៗ​ ដើម្បី​ទាក់ទាញ​ក្រុម​អ្នក​គាំទ្រ​ស្បែក​ខ្មៅ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​ជួប​ជុំ​ផ្នែក​នយោបាយ​មួយ​នៅ​ក្នុង​រដ្ឋ​កសិកម្ម Iowa តំបន់កណ្តាល​ភាគខាងលិច​ស.រ.អា ដោយ​លោក​បាន​និយាយ​ប្រាប់​ហ្វូង​មនុស្ស ​ដែល​ភាគ​ច្រើន​ជា​ជនស្បែក​ស​ថា​ លោក​បន្ទោស​គោល​នយោបាយច្រើន​ទសវត្សរ៍​មក​ហើយ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​បានបណ្តាល​ឲ្យ​មាន​«ស្ថានភាព​គួរ​ឲ្យ​សោកស្តាយ​នៅ​ក្នុង​តំបន់កណ្តាល​ក្រុង​ជា​ច្រើន​របស់យើង»។

លោក Trump បាន​ហៅ​លោកស្រី​ Hillary Clinton ដែល​ជាគូ​ប្រជែង​របស់លោក ​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា​នៅ​ថ្ងៃទី​៨​ខែ​វិច្ឆិកា​ថា ​ជា​មនុស្សដែល​យល់ថា​ខ្លួន​ត្រូវ​ និង​គ្រាន់​បើ​ជានិច្ច​ ដោយ​មិន​បាន​កែ​លម្អ​ស្ថានភាព​របស់​ក្រុម​ជន​ស្បែក​ខ្មៅ​និង​ពួក​ជនអំបូរ Hispanic។

លោក Trump បាន​និយាយ​ថា​ «ក្នុង​ឋានៈជា​ឪពុកម្នាក់ ជា​អ្នកកសាងម្នាក់ និង​ជា​ប្រជាពលរដ្ឋ​អាមេរិកាំង​ម្នាក់ វា​ជា​ការ​នាំ​ឲ្យអាក់អន់​ចិត្ត​ដល់​ការ​យល់ឃើញ​របស់​ខ្ញុំ​អំពី​រឿង​ត្រូវ​និង​ខុស នៅ​ពេល​ឃើញ​នរណា​ម្នាក់​រស់​នៅ​ក្នុង​ស្ថានភាពបែបនេះ។ ពួក​គេ​រស់នៅ​ក្នុង​ស្ថានភាព​ដុនដាប​ណាស់ ដោយ​មិន​អាច​ជឿ​បាន គឺអាក្រក់​ណាស់»។

ការ​ស្ទង់​មតិ​ខាង​នយោបាយ​នៅ​ទូទាំង​ប្រទេស​ជាតិ​បង្ហាញ​ថា ​លោកស្រី​ Clinton នាំ​មុខ​ច្រើន​លើស​លោក Trump ក្នុង​ចំណោម​ក្រុម​អ្នកបោះឆ្នោត​ស្បែក​ខ្មៅ​និង​ក្រុម​អ្នកបោះឆ្នោត​អំបូរ Hispanic ដែល​ជា ​ក្រុម​អ្នក​បោះឆ្នោតអាមេរិកាំង​មាន​កំណើន​យ៉ាង​លឿន។ ចំណែក​ឯ​លោក​ Trump វិញ​នាំ​មុខ​តែបន្តិចក្នុង​ចំណោម​ក្រុម​អ្នកបោះឆ្នោត​ស្បែកស។​ ​

ក្រុម​វិភាគ​នយោបាយ​និយាយ​ថា ​ការ​អំពាវនាវ​របស់​លោក​ Trump ដល់​ក្រុម​អ្នកបោះឆ្នោត​ជា ​ក្រុម​ជន​អំបូរភាគ​តិច​មាន​គោលដៅ​ទាក់ទាញ​ក្រុម​អ្នកបោះឆ្នោត​ស្បែក​ខ្មៅ និង​ក្រុមអ្នកបោះឆ្នោត​ Hispanic ដែល​ភាគ​ច្រើនគាំទ្រ​លោកស្រី​ Clinton។ ប៉ុន្តែ​ក៏ជា​ការ​ខិតខំប្រឹងប្រែង​មួយ​ដែរ​ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ​ច្រើន​ជាង​មុន​ពី​សំណាក់​ក្រុម​ស្ត្រី​និង​ពួកសាធារណរដ្ឋ​មិននិយម​ជ្រុល​ខាងនយោបាយដែល​ប្រហែល​ជា​ទោរទន់ទៅ​គាំទ្រ​លោក​ស្រី​ Clinton ពីព្រោះ​ពួក​គេ​យល់ឃើញ​ថា​ លោក​ Trump ជា​មនុស្ស​ប្រកាន់​ពូជ​សាសន៍៕

XS
SM
MD
LG