វ៉ាស៊ីនតោន៖ ជំងឺទឹកនោមផ្អែមជំពូកនេះ កើតមានចំពោះស្ត្រីពេលមានផ្ទៃពោះនៅក្នុងសប្តាហ៍ទី២៤។ ការរកឃើញរោគសញ្ញាថា ស្ត្រីម្នាក់មានជំងឺទឹកនោមផ្អែមនោះ មិនមែនមានន័យថា ស្ត្រីនោះមានជំងឺទឹកនោមផ្អែមមុនពេលមានផ្ទៃពោះទេ ឬក៏ស្ត្រីនោះនឹងមានជំងឺនេះនៅក្រោយពេលសម្រាលកូនហើយនោះក៏ទេដែរ។
ប៉ុន្តែ អ្វីដែលសំខាន់ គឺស្ត្រីនោះត្រូវតែធ្វើតាមដំបូន្មានគ្រូពេទ្យចំពោះកម្រិតជាតិស្ករក្នុងឈាមនៅពេលគាត់គិតនឹងចង់បានកូន។ ធ្វើដូច្នេះទើបស្ត្រីនោះនិងទារកក្នុងផ្ទៃមានសុខភាពល្អ។
តើស្ត្រីគួរដឹងអ្វីខ្លះអំពីជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ដើម្បីការពារសុវត្តិភាពផ្ទាល់ខ្លួននិងទារកក្នុងផ្ទៃនោះ?
ក្នុងកម្មវិធី «ហេឡូវីអូអេ» នៅរាត្រីថ្ងៃព្រហស្បតិ៍ទី១៧ខែមករាឆ្នាំ២០១៣ លោក វេជ្ជបណ្ឌិត តាំង តិកហុង បានបកស្រាយបន្ថែមអំពីប្រធានបទនេះ។ សូមចុចស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ។
ប្រសិនបើប្រិយមិត្តមានសំណួរបន្ថែមទៀត ប្រិយមិត្តអាចទាក់ទងផ្ទាល់ទៅលោកវេជ្ជបណ្ឌិតតាំងតិកហុងតាមរយៈទំព័រ Facebook របស់លោកគឺ www.facebook.com/Dr.TaingTekHong។