វ៉ាស៊ីនតោន៖ លោក វេជ្ជបណ្ឌិត តាំង តិកហុង លើកយកបញ្ហាផ្សេងៗដែលកើតមាននៅនឹងទារកនៅក្នុងផ្ទៃម្តាយដែលជាអ្នកញៀនស្រា។ ស្ត្រីគ្រប់រូបដែលនឹងទៅជាម្តាយគេ ត្រូវយល់ដឹងអំពីការថែទាំសុខភាពផ្ទាល់ខ្លួនឲ្យបានច្រើនដូចជា ការទទួលទានចំណីអាហារមានជីវជាតិគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ទារកនៅក្នុងផ្ទៃឲ្យលូតលាស់ប្រក្រតី និងមានសុខភាពល្អ។
ប៉ុន្តែមានស្ត្រីខ្លះពុំបានយល់ដឹងអំពីការថែទាំផ្ទៃនិងទាំងពុំដឹងថាខ្លួនមានគភ៌ទៀតផង ហើយជួនកាលជាស្ត្រីដែលចូលចិត្តទទួលទានស្រា ឬញៀនស្រា។
តើពួកគេដឹងឬទេ ថាសុរាមានផលប៉ះពាល់អ្វីខ្លះដល់ទារកនៅក្នុងផ្ទៃ? តើគេត្រូវជួយកូនរបស់គេដូចម្តេចដើម្បីកុំឲ្យហួសពេល? តើវេជ្ជបណ្ឌិតមានឱវាទអ្វីខ្លះណែនាំស្ត្រីដែលញៀនស្រាទាំងនោះឲ្យការពារកូនក្នុងផ្ទៃពីវិបត្តិទាំងឡាយនៅមុននិងក្រោយពេលសម្រាលកូន?
សូមប្រិយមិត្តចុចសញ្ញាខាងលើដើម្បីស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ។
ប្រសិនបើប្រិយមិត្តមានមតិ យោបល់ ឬសំណួរ ប្រិយមិត្តអាចសរសេរនៅខាងក្រោមនេះ ឬសាកសួរលោកវេជ្ជបណ្ឌិត តាំង តិកហុង ដោយផ្ទាល់នៅក្នុងទំព័រ www.facebook.com/Dr.TaingTekHong៕