ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ អះអាង​ថា​ខ្លួន​នាំ​មុខ​ក្នុង​ការ​បោះឆ្នោត​​ប្រធានាធិបតី​ឆ្នាំ​២០២០ ទោះ​ជា​ការ​ស្ទង់មតិ​បង្ហាញ​ផ្ទុយ​ពី​នេះ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ក្នុង​សួន​កុលាប ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ក្នុង​សួន​កុលាប ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ២០១៩។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាង​កាល​ពី​ថ្ងៃ​ចន្ទ ថា លោក​កំពុង​តែ​នាំមុខ​បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​កំពុង​តែ​ព្យាយាម​យក​ឈ្នះ​រូប​លោក​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០​ខាង​មុខ​នេះ បើ​ទោះ​បី​ជា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​បាន​ច្រានចោល​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ពី​ស្ថាប័ន​ចំនួន​បី បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​ព័ត៌មាន​បង្ហាញ​ថា លោក ត្រាំ បាន​ទទួល​ការ​គាំទ្រ​តិច​ជាង​លោក Joe Biden អតីត​អនុប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​យ៉ាង​ខ្លាំង។

លោក ត្រាំ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter ថា៖ «មាន​តែ​ការ​ស្ទង់មតិ​ក្លែងក្លាយ​ប៉ុណ្ណោះ​ដែល​បង្ហាញ​ថា​យើង​ទទួល​បាន​ការ​គាំទ្រ​ទាប​ជាង​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ យើង​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន ប៉ុន្តែ​ឥឡូវ​នេះ វា​លឿន​ពេក​ហើយ​ក្នុង​ការ​ផ្ដោត​ទៅ​លើ​រឿង​នេះ។ នៅ​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ ត្រូវ​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ឡើង​វិញ‍‍»។

គណនី​ព័ត៌មាន​នានា​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា លោក ត្រាំ មាន​ការ​មិន​សប្បាយ​ចិត្ត ដែល​មាន​ការ​បែកធ្លាយ​លទ្ធផល​ស្ទង់មតិ​ពី​ក្រុមការងារ​រៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក។ លទ្ធផល​ស្ទង់មតិ​នោះ​បង្ហាញ​ថា លោក ត្រាំ​ បាន​ចាញ់​លោក Biden នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន ដែល​ទំនង​ជា​នឹង​សំខាន់​សម្រាប់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាង​មុខ​នេះ៕

XS
SM
MD
LG