ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​៖ សេចក្តី​សង្ឃឹម​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​អាស្រ័យ​ទៅ​លើ​ប្រទេស​ថៃ


លោក Prayuth Chan-ocha នៃ​គណបក្ស​ Palang Pracharat ទទួល​ផ្កាពី​អ្នក​គាំទ្រ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២២ មីនា ២០១៩។
លោក Prayuth Chan-ocha នៃ​គណបក្ស​ Palang Pracharat ទទួល​ផ្កាពី​អ្នក​គាំទ្រ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២២ មីនា ២០១៩។

ក្រុម​អ្នក​បោះ​ឆ្នោត​ថៃ​ទៅ​កាន់​ស្ថានីយ៍​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិតប្រាំ​ឆ្នាំ។​ ​អ្នកវិភាគនិយាយ​ថា​ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ទូទាំង​ទ្វីប​អាស៊ី​អាគ្នេយ៍។

ក្រុម​អ្នក​បោះ​ឆ្នោត​ថៃ​ទៅ​កាន់​មណ្ឌលបោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះជា​លើក​ដំបូង​ ក្នុង​រយៈពេល​ជិតប្រាំ​ឆ្នាំ។​ ​អ្នកវិភាគនិយាយ​ថា​ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ទូទាំង​ទ្វីប​អាស៊ី​អាគ្នេយ៍។

ក្រុម​ប្រឹក្សា​យោធា​នៃ​ប្រទេស​ថៃ​បាន​ក្តាប់​អំណាចកាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៤​ នៅ​ពេល​ដែល​លោក Prayuth Chan-Ocha ​ដែល​នៅ​ពេល​នោះ​ជា​អគ្គ​មេ​បញ្ជាការ​កង​ទ័ព​ថៃ​ បាន​ដឹកនាំ​រដ្ឋ​ប្រហារ​មួយ​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល។​ ​អ្នក​ជំនាញ​យល់​ឃើញ​ថា​ ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខនេះ​ជា​ការ​ប្រយុទ្ធ​មួយ​រវាង​លទ្ធិប្រជាធិបតេយ្យ​និង​ការ​គ្រប់គ្រង​យោធា។

លោក ​Prayuth​ បាន​និយាយ​ថា ​ប្រសិន​បើ​លោក​ឈ្នះ​ឆ្នោត​ ក្រុម​អ្នក​បោះ​ឆ្នោត​នឹង​ធ្វើ​ឱ្យ​ប្រទេស​លោក​ដឹក​នាំ​ដោយ​ក្រុម​ប្រឹក្សា​យោធាវិល​ត្រឡប់​ទៅ​ជា​ប្រទេស​មួយ​កាន់​«លទ្ធិ​ប្រជាធិបតេយ្យ»។

ប្រទេស​ថៃ​ជា​សមាជិក​មួយ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​សមាគម​អាស៊ាន​ ហើយ​ពួក​អ្នក​គាំទ្រលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្លុក​ពាណិជ្ជកម្ម​នេះ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​បោះ​ឆ្នោត​នេះ​ ទោះ​ណា​ជា​សមាគម​អាស៊ាន ​មាន​គោល​នយោបាយ​មិន​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​នីមួយៗ​ ហើយ​មិន​សូវ​ធ្វើ​អត្ថាធិប្បាយ​អំពី​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ជា​សមាជិក​ឯ​ទៀតៗ​ក៏ដោយ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ គេហទំព័រ ​The ASEAN Post ​បាន​កត់​សម្គាល់​ថា ​សេរីភាព​ខាង​បញ្ចេញ​មតិ ការ​ប្រមូល​ផ្តុំគ្នា​ដោយ​សន្តិវិធី​ និង​សេរីភាព​កាសែត​បាន​ចុះ​ថមថយចាប់​តាំង​ពី​ពេល​ដែល​ក្រុម​ប្រឹក្សា​យោធា​ក្តាប់​អំណាច​កាល​ពី​ឆ្នាំ​២០១៤​មក ដែល​ជា​រយៈ​ពេល​យូរ​បំផុត​នៃ​ការ​គ្រប់គ្រង​ដោយ​ពួក​យោធា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​នៃ​ប្រទេស​ថៃ។​

គេហទំព័រ ​The ASEAN Post ​បាន​កត់​សម្គាល់​នៅ​ក្នុង​អត្ថបទ​បញ្ចេញមតិ​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ «ចាប់​តាំង​ពីពេល​នោះ​មក សកម្មជន​និងអ្នក​ប្រឆាំង​រាប់​រយ​នាក់​បាន​ត្រូវ​ហៅ​ថា​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​ ហើយ​បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ ដូច​ជា​ការ​នាំ​ឲ្យ​មាន​បំបះ​បំបោរ​ ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ និង​ការ​ប្រមាថ​ព្រះ​ចេស្តា​ព្រះរាជា ដោយសារ​ពួក​គេ​បាន​សម្តែង​ទស្សនៈ​របស់​ពួក​គេ​ដោយ​សន្តិវិធី។​

រដ្ឋប្រហារ​នោះ​ដែល​ជា​រដ្ឋប្រហារ​លើក​ទី​១៣​ នៅ​ក្នុង​ប្រទេស​ថៃ​ចាប់​តាំង​ពី​ឆ្នាំ១៩៣២​មក​ បាន​ទម្លាក់​លោកស្រី​នាយករដ្ឋមន្ត្រី​ Yingluck Shinawatra​ ពី​តំណែង​ ហើយ​បាន​បណ្តាល​ឱ្យ​មាន​ការ​ខឹង​សម្បា​អន្តរជាតិ​ផង​ដែរ។

ក្រុម​យោធា​ថៃ​សង្ឃឹម​ថា ​ការបោះ​ឆ្នោត​នៅថ្ងៃ​អាទិត្យ​ស្អែក​នេះ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ។ មាន​រឿង​មួយ​ធ្ងន់ធ្ងរ​ជាង​នេះ​បាន​កើត​មាន​ឡើង​នៅ​ខាង​កើត​ប្រទេស​ថៃ។

ប្រទេស​កម្ពុជា​បាន​វិលត្រឡប់​ជា​ថ្មី​ទៅ​ជា​រដ្ឋ​មួយ​មាន​គណបក្ស​តែ​មួយ​កាល​ពី​ឆ្នាំ​ទៅ​មិញ​នៅ​ក្រោយ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​បាន​ត្រូវ​ហាម​ប្រាម​មិន​ឱ្យ​ប្រកួត​ក្នុង​ការ​បោះឆ្នោត បណ្តាញ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​បាន​ត្រូវ​បិទ​ ហើយ​ពួក​អ្នក​ប្រឆាំង​ខាង​នយោបាយ​បាន​ចាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ​ហើយ​ការណ៍​នេះ​បាន​បង្កើន​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្មដោយ​សហរដ្ឋអាមេរិក ​និង​សហភាព​អឺរ៉ុប​លើ​របបគ្រប់​គ្រង​ក្រុង​ភ្នំពេញ៕

XS
SM
MD
LG