ពេលវេលាចុងក្រោយបង្អស់បញ្ជាដោយតុលាការបានហួសផុតទៅហើយសម្រាប់ឱ្យពួកមន្ត្រីស.រ.អា.ធ្វើឱ្យពួកកុមារដែលបានត្រូវបំបែកពីពួកឪពុកម្តាយពួកគេនៅក្រោយចូលក្នុងប្រទេសអាមេរិកឱ្យបានជួបជុំគ្នាវិញ។
ពួកមន្ត្រីស.រ.អា.បាននិយាយថា ពួកគេរំពឹងថានឹងឱ្យពួកកុមារទាំងអស់ដែលបានត្រូវបំបែកពីពួកឪពុកម្តាយពួកគេនៅក្រោយពីបានចូលក្នុងប្រទេសអាមេរិកបានជួបជុំគ្នាវិញមិនឱ្យហួសពីពេលកំណត់ចុងក្រោយបំផុតតាមបញ្ជាតុលាការគឺនៅម៉ោង៧ព្រឹកម៉ោងសាកលនៅថ្ងៃសុក្រនេះ។ គេមិនបានដឹងថាតើគោលដៅនេះបានសម្រេចឬទេ។
ក្រសួងយុត្តិធ៌មបាននិយាយនៅក្នុងឯកសារមួយដាក់ក្នុងតុលាការកាលពីរសៀលថ្ងៃព្រហស្បតិ៍នៅក្នុងក្រុង San Diego ថាពួកកុមារជាង១ពាន់៤រយនាក់អាយុ៥ឆ្នាំ និងច្រើនជាងនេះបានជួបជុំគ្នាជាថ្មីជាមួយឪពុកម្តាយពួកគេវិញហើយរហូតមកដល់ពេលនេះ។ ពួកកុមារ៣៧៨នាក់ទៀតបានត្រូវដោះលែងនៅក្នុងអ្វីដែលក្រសួងយុត្តិធ៌មហៅថា «កាលៈទេសៈសមរម្យ» ដែលមានន័យថាពួកកុមារទាំងនេះបានត្រូវប្រគល់ខ្លួនទៅឱ្យពួកអ្នកឧបត្ថម្ភដែលអាចថែរក្សាពួកគេបានល្អប្រសើរ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏មានកុមារ៧រយនាក់ទៀតកំពុងស្ថិតនៅក្នុងការឃុំឃាំងរបស់រដ្ឋាភិបាលអាមេរិកាំងហើយវាសនាពួកគេមិនប្រាកដប្រជាទេ៕