អ្នករិះគន់ថា សាលាបណ្តុះបណ្តាលរបស់គណបក្សកុំម្មុយនីស្តចិន អាចធ្វើឱ្យចុះខ្សោយលទ្ធិប្រជាធិបតេយ្យរបស់អាហ្វ្រិក
សមាជិកនៃគណបក្សកាន់អំណាចនៅក្នុងប្រទេសតង់សានី ស្ថិតក្នុងចំណោមអ្នកនយោបាយមកពីប្រទេសអាហ្វ្រិកចំនួន៦ ដែលបានចូលរួមនៅក្នុងវគ្គសិក្សាទី១នៃសាលាបណ្តុះបណ្តាលរបស់គណបក្សកុំម្មុយនីស្តចិន។ សាលានេះត្រូវបានសាងសង់ឡើងដើម្បីពង្រឹងនូវការទាក់ទងរបស់ចិនទៅកាន់បណ្តាប្រទេសអាហ្វ្រិក ប៉ុន្តែអ្នករិះគន់មួយចំនួនលើកឡើងថា ការបណ្តុះបណ្តាលនៅក្នុងសាលានេះបំផ្លាញនូវកិច្ចប្រឹងប្រែងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅក្នុងទ្វីបអាហ្រ្វិក ដោយលើកយកគំរូដឹកនាំតាមបែបឯកបក្សរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ លោក Charles Kombe ធ្វើសេចក្តីរាយការណ៍ជុំវិញរឿងនេះពីទីក្រុង Kibaha ប្រទេសតង់សានី ហើយលោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៧ វិច្ឆិកា ២០២៤
សាច់ញាតិរបស់យុទ្ធជនអ៊ុយក្រែនដែលរងរបួសក្លាយជាអ្នកមើលថែទាំ
-
២៦ វិច្ឆិកា ២០២៤
កុមារអ៊ុយក្រែនរៀនបង្ហោះដ្រូន