ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់ទោស​មហាសេដ្ឋី​វៀតណាម​ឲ្យ​ជាប់គុក​ ២១​ឆ្នាំ ​ពីបទ​ឆបោក ​១៤៦​លាន​ដុល្លារ


រូបឯកសារ៖ លោក Trinh Van Quyet ដែលជាមហាសេដ្ឋីជំនួញវៀតណាមដ៏លេចធ្លោមួយរូប ត្រូវបានអមដំណើរទៅកាន់តុលាការសម្រាប់ការកាត់ទោសរបស់លោកពីបទបន្លំអ្នកចូលភាគហ៊ុននៅទីក្រុងហាណូយ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ លោក Trinh Van Quyet ដែលជាមហាសេដ្ឋីជំនួញវៀតណាមដ៏លេចធ្លោមួយរូប ត្រូវបានអមដំណើរទៅកាន់តុលាការសម្រាប់ការកាត់ទោសរបស់លោកពីបទបន្លំអ្នកចូលភាគហ៊ុននៅទីក្រុងហាណូយ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ​អតីត​មហា​សេដ្ឋី​អចលនទ្រព្យ​ និង​អាកាសចរណ៍​វៀតណាម​ម្នាក់​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២១​ឆ្នាំ​កាលពី​ថ្ងៃចន្ទ​ពី​បទក្លែង​បន្លំ​ និង​ប្រើ​ឧបាយកល​នៅ​ទីផ្សារ​ភាគហ៊ុន​ដែល​មាន​តម្លៃ​ ១៤៦​លាន​ដុល្លារ។

លោក​ Trinh Van Quyet ​ស្ថិត​ក្នុង​ចំណោម​ជន​ជាប់​ចោទ​៥០​ នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​នៅ​ក្នុង​អ្វី​ដែល​ជា​ករណី​ពុក​រលួយ​ថ្មី​បំផុត​ដែល​ផ្តោត​លើ​ឥស្សរជន​ធុរកិច្ច​របស់​ប្រទេស​កុម្មុយនីស្ត​នេះ។

តុលាការ​ក្រុង​ហាណូយ​បាន​និយាយ​ថា​លោក​ Quyet ​ដែល​ជា​ម្ចាស់​អាណាចក្រ​រមណីយដ្ឋាន​ប្រណិត​ FLC​ ទីលាន​វាយ​កូនហ្គោល ​និង​ក្រុមហ៊ុន​អាកាសចរណ៍តម្លៃ​ថោក​ Bamboo Airways​ ត្រូវ​បាន​ដាក់ទោស​ឱ្យ​ធ្ងន់​បំផុត ​ដោយសារ​តែ​លោក​ជា​មេដឹកនាំ​នៃ​ការឆបោក​នេះ៕

XS
SM
MD
LG