ភ្នំពេញ —
នៅថ្ងៃពុធនេះ តុលាការខេត្តកណ្តាលបានសម្រេចឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះ ជាតិមួយរូប បណ្តោះអាសន្ន នៅពន្ធនាគារខេត្ត ពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាដោយចេតនា។ ក៏ប៉ុន្តែមន្ត្រីគណបក្សបានហៅសេចក្តីសម្រេចនេះថា ជាហេតុផលនយោបាយ។
វីអូអេបានព្យាយាមទាក់ទងលោកឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរនៃតុលាការខេត្តកណ្តាល ដើម្បីសុំអត្ថាធិប្បាយ តែមិនអាចទាក់ទងបានទេ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់ពីលោកស្រី មុត ពិសិដ្ឋ មេធាវីការពារក្តីជនរងគ្រោះមកពីសមាគមសិទ្ធិមនុស្សអាដហុក បាននិយាយថា កូនក្តីរបស់អ្នកស្រីឈ្មោះប៊ុត សុខនត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តហើយពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនា។
អ្នកស្រីមិនបានធ្វើអត្ថាធិប្បាយលម្អិតទេ ដោយសារមិនទាន់បានពិនិត្យសំណុំរឿងនេះនៅឡើយ។
អ្នកស្រីបញ្ជាក់ថា៖«ឥឡូវនេះខ្ញុំមិនទាន់អាចនិយាយបានទេ ដោយសារខ្ញុំមិនទាន់បានក្តាប់ព័ត៌មានហ្នឹងច្បាស់ ហើយខ្ញុំត្រូវការមើលឯកសារ រឿងហេតុរបស់គាត់សិន។ អញ្ចឹងខ្ញុំមិនទាន់អាចនិយាយបានទេ»។
គណបក្សសង្គ្រោះជាតិបានសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ ដោយបានបញ្ជាក់ថា អាជ្ញាធរនគរបាលស្រុកពញាឮ ខេត្តកណ្តាលបានឡោមព័ទ្ធផ្ទះ និងចាប់ខ្លួនលោកប៊ុត សុខន អាយុ៣១ឆ្នាំ រស់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
លោកប៊ុត សុខនជាសកម្មជនគណបក្សសង្គ្រោះជាតិនៅឃុំតាទែន ដែលបានចូលរួមយ៉ាងសកម្មក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិនេះបានកើតមានឡើងក្រោយពីមានសកម្មភាពវាយដំគ្នារវាងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃច័ន្ទ ដែលបណ្តាលឲ្យមានជនរងគ្រោះចំនួនបីនាក់រងរបួស។
ជម្លោះនេះបានកើតមានឡើង នៅពេលដែលក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅស្រុកពញាឮ ខេត្តកណ្តាល។ តែក្បួនដង្ហែនេះត្រូវបានក្បួនដង្ហែរបស់គណបក្សប្រជាជនតាមរំខានរហូតដល់មានអំពើហិង្សាកើតឡើង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីគណបក្សសង្គ្រោះជាតិ។
លោកប៊ុត សុខន សកម្មជនគណបក្សសង្គ្រោះជាតិ បានផ្តល់បទសម្ភាសន៍ជាមួយវីអូអេនៅឯតុលាការខេត្តកណ្តាលថា លោកមិនបាននៅកន្លែងកើតហេតុទេ។
ដោយមានដៃជាប់ខ្នោះទាំងសងខាង ពាក់អាវយឺតពណ៌ក្រហម និងស្លៀកខោខ្លី ប៊ុត សុខននិយាយថា ហេតុការណ៍នៃការប៉ះទង្គិចគ្នាបានកើតឡើងនៅខាងមុខក្បួនដង្ហែ ចំណែកឯលោកដើរហែនៅខាងក្រោយក្បួន មិនបានចូលរួមសកម្មភាពវាយតប់គ្នាទេ។
លោកមានប្រសាសន៍ថា៖ «អត់ដឹងថា រឿងអ្វីផង។ ខ្ញុំអត់ដឹងថា មានរឿងហេតុការណ៍កើតឡើងទេ។ ដល់គេមកដល់ភ្ជង់ខ្ញុំពីក្រោយតែម្តង។ គេឲ្យខ្ញុំឡើងលើម៉ូតូ ជិះម៉ូតូ។ ដល់លើថ្នល់ រថយន្តមកដាក់ខ្ញុំទៅតែម្តង។ ចាប់ប្រហែលម៉ោង៥និង២០នាទី ចាប់ពីមុខផ្ទះខ្ញុំកាលពីព្រឹកម៉ិញ»។
មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៧នាក់ហើយត្រូវបានចាប់ឃុំ ដោយរាប់បញ្ជូលទាំងសកម្មជន៥នាក់នៅក្នុងខេត្តកំពត ដែលត្រូវបានតុលាការខេត្តសម្រេចឃុំខ្លួនពីបទទទួលផល និងអនុផលព្រៃឈើខុសច្បាប់និងម្នាក់ទៀតពីបទប៉ុនប៉ងធ្វើឃាដ ដោយគំរាមកំហែងតាមទូរស័ព្ទ។
លោកអេង ឆៃអ៊ាង បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាលខាងកូតាគណបក្សសង្គ្រោះជាតិ បានហៅការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិនេះថា ជារឿងបណ្តាលមកពីហេតុផលនយោបាយ។
លោកនិយាយថា៖«ហេតុផលនយោបាយហើយ ពីព្រោះរឿងហ្នឹងគណបក្សប្រជាជនជាអ្នករំលោភមកលើក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ។គណបក្សប្រជាជនមិនស្តាប់ទាំង PEC មិនស្តាប់ទាំង CEC ផង។ PECនិងCEC ឃាត់អត់ឈ្នះ ហើយឲ្យចូលលុកមកលើក្បួនគណបក្សសង្គ្រោះជាតិរហូតដល់មានការវាយប្រតប់គ្នា។ គេចង់បង្កើតឲ្យមានរឿងហ្នឹងឯង»។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិយាយថា ការចាប់ខ្លួននេះជាសមត្ថកិច្ចរបស់តុលាការ ហើយមិននៅក្រោមកិច្ចការរបស់គ.ជ.ប.ទេ។
លោកចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ថា សមត្ថកិច្ចមិនទាន់អនុវត្តឲ្យបានសមស្របក្នុងការចាត់វិធានការឲ្យបានត្រឹមត្រូវដើម្បីបង្ក្រាបសកម្មភាពរំខានការឃោសនារកសំឡេងឆ្នោតនៅឡើយទេ។
លោកបាននិយាយថា អ្នកដែលបានប្រព្រឹត្តចលាចលនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគឺត្រូវតែដោះស្រាយតាមរយៈគ.ជ.ប. ជាមុនសិន មុននឹងពិនិត្យដល់រឿងព្រហ្មទណ្ឌ។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥បានចាប់ផ្តើមកាលពីថ្ងៃទី២៧ខែមិថុនា ដោយគ្រោងបិទបញ្ចប់នៅថ្ងៃទី២៦ខែកក្កដា។
កាលពីថ្ងៃដើមខែកក្កដា តុលាការភ្នំពេញបានសម្រេចឃុំខ្លួនលោកឧត្តមសេនីយ៍ទោឃី គឹមលុន បណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ លោកជាមន្ត្រីកងរាជអាវុធហត្ថ និងមានងារជាឧកញ៉ា ហើយត្រូវឃុំខ្លួនពីបទប្រើប្រាស់អាវុធខុសច្បាប់ និងប្រព្រឹត្តអំពើហិង្សា ក្រោយពីបានបាញ់ទៅលើក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៥កន្លងទៅនេះ៕