ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណា​នៅ​អ៊ីតាលី​មាន​ចំនួន​ច្រើន​ជាង​នៅ​ចិន


បុគ្គលិក​ពេទ្យ​ពាក់​ម៉ាស​និង​សម្លៀក​បំពាក់​ការពារ កំពុង​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ នៅ​មន្ទីរ​ពេទ្យ Oglio Po ក្រុង Cremona ប្រទេស​អ៊ីតាលី កាល​ពីថ្ងៃ​ទី​១៩ មីនា ២០២០។
បុគ្គលិក​ពេទ្យ​ពាក់​ម៉ាស​និង​សម្លៀក​បំពាក់​ការពារ កំពុង​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ នៅ​មន្ទីរ​ពេទ្យ Oglio Po ក្រុង Cremona ប្រទេស​អ៊ីតាលី កាល​ពីថ្ងៃ​ទី​១៩ មីនា ២០២០។

ពួក​ប្រទេស​មាន​ជាង​គេបំផុត​របស់​ពិភព​លោក​ បាន​ដាក់​ជំនួយ​ចូល​ក្នុង​សេដ្ឋកិច្ច​ពិភព​លោក​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​ នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​នៅ​ពេល​ដែល​ករណី​នៃ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ទ្វីប​អឺរ៉ុប​ដែល​បាន​ក្លាយ​ចំណុច​ឆ្លង​ថ្មី​ ដោយ​មាន​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ប្រទេស​អ៊ីតាលី​មាន​លើស​ប្រទេស​ចិន ដែល​ជា​ប្រភព​នៃ​ការ​ចាប់​ផ្តើម​នៃ​មេរោគ​នេះ។

ដោយ​មាន​អ្នក​ឆ្លង​ជាង​២៤២,០០០​នាក់​ និង​មនុស្ស​ស្លាប់​ជិត​១​ម៉ឺន​នាក់​ ការ​រាល​ដាល​សាកល​ បាន​ធ្វើ​ឲ្យ​ពិភព​លោក​ស្រឡាំង​កាំង​ហើយ​ប្រៀប​ធៀប​ទៅ​នឹង​សម័យ​កាល​ដ៏​ឈឺ​ចាប់​ដូច​ជា​សង្គ្រាម​លោក​លើក​ទី​២​ វិបត្តិ​ហិរញ្ញ​វត្ថុ​ឆ្នាំ​២០០៨ និង​ជំងឺ​គ្រុន​ផ្តាសាយ​ធំ​អេស្ប៉ាញ​ឆ្នាំ​១៩១៨។

លោក ​Antonio Guterres ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ បាន​ព្រមាន​ថា ការ​មិន​រីក​ចម្រើន​សេដ្ឋកិច្ច​សាកល​លោក​ដែល​«ប្រហែល​មាន​ទំហំ​ធំធេង»​ខិត​កាន់​តែ​ជិត​មែន​ទែន​ហើយ។

លោក​ Guterres​ បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​តាម​សន្និសីទ​វីដេអូថា ​«នៅ​ពេល​នេះ ​តម្រូវ​ឲ្យ​មាន​ការ​សម្រប​សម្រួល​គ្នា​និង​ចំណាត់​ការ​គោល​នយោបាយ​បញ្ចូល​របៀប​ថ្មី​មក​ពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​នាំ​មុខ​របស់​ពិភព​លោក។យើង​បាន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​មួយ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​ហើយ​ច្បាប់​ធម្មតា​លែង​អនុវត្ត​បាន​ទៀត​ហើយ»៕

XS
SM
MD
LG