វ៉ាស៊ីនតោន —
ក្រុមអ្នកវិភាគរិះគន់សាលាក្តីកាត់ទោសខ្មែរក្រហមអំពីការពន្យារពេលក្នុងការដំណើរការសំណុំរឿង០០២វគ្គទី២។ សាលាក្តីនេះគួរត្រូវរកយុត្តិធម៌ជូនជនរងគ្រោះឲ្យបានឆាប់ដោយមិនត្រូវពន្យារពេលតទៅទៀតទេ។
សាលាក្តីកាត់ទោសខ្មែរក្រហមមិនទាន់បានកំណត់ថ្ងៃជាក់លាក់ថា ពេលណាត្រូវចាប់ផ្តើមកាត់ទោសសំណុំរឿងសំខាន់ ដែលពាក់ព័ន្ធនឹងមេដឹកនាំខ្មែរក្រហម ចំណាស់ៗពីរនាក់ទាក់ទងនឹងការសម្លាប់រង្គាលពលរដ្ឋខ្មែរជាង១លាន៧សែន នាក់ក្នុងទសវត្សរ៍១៩៧០នៅឡើយទេ នៅពេលមានការប្រទាញប្រទង់គ្នាអំពីពេលវេលាកាត់ទោសនេះ។ ក្រុមអ្នកវិភាគបានចោទប្រកាន់ថា សាលាក្តីនេះ កំពុងព្យាយាមពន្យារពេលកាត់ទោសសំណុំរឿង០០២វគ្គ២រហូតទល់ជនជាប់ ចោទស្លាប់។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទពីប្រទេសកម្ពុជាកាលពីសប្តាហ៍ថ្មីៗនេះ លោក សាស្ត្រាចារ្យអាមេរិកាំង ភីធ័រ ម៉ាខ្វៃអឺ (Peter Maguire) អ្នកនិពន្ធសៀវភៅខ្មែរ ក្រហមហៅថា Facing Death in Cambodia ឬហៅថា ការប្រឈមមុខនឹង សេចក្តីស្លាប់ក្នុងប្រទេសកម្ពុជា បានអះអាងថា ប្រសិនបើក្រុមមន្ត្រីសាលាក្តីនេះ អាចសម្រេចរួមគ្នាបានក្នុងការកាត់ទោសសំណុំរឿង០០២វគ្គ២នោះ នឹងជួយ សង្គ្រោះសាលាក្តីនេះបានខ្លះ។
«ខ្ញុំគិតថា ពួកគេអាចជួយសង្គ្រោះរឿងខ្លះពីដំណើរការសាលាក្តី ប្រសិនបើពួក គេអាចដំណើរការសំណុំរឿង០០២ វគ្គ២។ តែខ្ញុំគិតថាភាគីទាំងពីរគឺអ.ស.ប.និង រដ្ឋាភិបាលកម្ពុជាអាចសប្បាយរីករាយណាស់ក្នុងការឃើញជនជាប់ចោទស្លាប់ ក្នុងគុក។ ហើយពួកគេអាចនិយាយថា 'អូ! មើលន៎! ពេលវេលាចប់ហើយ។ យើង បានព្យាយាមអស់ពីសមត្ថភាព' ហើយពួកគេពេលនោះនឹងរក្សាបានមុខមាត់ខ្លះ ហើយពួកគេនឹងនិយាយពីអ្វីដែលជាស្នាដៃរបស់គេ»។
លោកថ្លែងថា ក្រុមបុគ្គលិកសាលាក្តីមួយចំនួន ដែលលោកបានជួប យល់ឃើញថា វាជារឿងបន្ទាន់ហើយ ដែលដល់ពេលវេលាត្រូវកាត់ទោស ដូចជាការបញ្ជាក់ របស់លោកសហព្រះរាជអាជ្ញា លោកនីកូឡាស់ កុំជាំង (Nicholas Koumjian) ដែលចង់កាត់ទោសមេដឹកនាំជាន់ខ្ពស់ទាំងពីរគឺនួន ជា និងខៀវ សំផនឲ្យបានឆាប់ នៅពេលដែលជនជាប់ចោទទាំងពីរនេះនៅមានជីវិត ។
«បំណងនៃសាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិនេះគឺត្រូវកាត់ទោសពួកមេដឹកនាំ មិន មែនជនល្មើសនិងមន្ត្រីទេ។ គេធ្វើការបង្គ្រប់ម៉ោង គេចំណាយពេលឥតប្រយោជន៍ច្រើនណាស់។ អង្គភាពជនរងគ្រោះបរាជ័យទាំងស្រុង ហើយរញ៉េ រញៃ ហើយជាលទ្ធផល គេមិនអាចឈានទៅដល់ការកាត់ទោសសំណុំរឿង សំខាន់ៗទេ»។
លោកឡុង បញ្ញាវុធ មន្ត្រីកម្មវិធីនៃគម្រោងផ្តួចផ្តើមយុត្តិធម៌នៅកម្ពុជា បានអះ អាងថា លោកឃើញថា មកទល់ថ្ងៃនេះ ពិតមែនតែសាលាដំបូងបានរៀបចំជា បន្តបន្ទាប់នូវផែនការរបស់ខ្លួន តែគេពុំទាន់បញ្ជាក់អំពីថ្ងៃដែលអាចកាត់ទោស វគ្គទី២នេះបានទេ។
«តែយើងនៅតែមានការព្រួយបារម្ភពីរចំណុច។ ចំណុចទី១គឺភាពយឺតយ៉ាវសា លាដំបូងនៅក្នុងការកំណត់ឲ្យបានច្បាស់អំពីកាលវិភាគសំណុំរឿង០០២ វគ្គ២នេះថា ចាប់ផ្តើមនៅពេលណា ព្រោះអីយើងយល់ថា នៅក្នុងសាលាដំបូងប្រហែលជានៅមានគំនិតខ្វែងគ្នានៅឡើយទាក់ទងទៅនឹង ថាតើសំណុំរឿង០០២ វគ្គ២នេះចាប់ផ្តើមនៅពេលណា»។
លោកបានបន្ថែមថា ការរង់ចាំយូរនាំឲ្យជនរងគ្រោះអន់ចិត្ត និងមានភាពយឺតយ៉ាវក្នុងការស្វែងរកយុត្តិធម៌សម្រាប់សំណុំរឿង០០២ វគ្គ២។ លោកថ្លែងថា ដើម្បីបញ្ជៀសបញ្ហានៃភាពយឺតយ៉ាវផងដែរ លោកបានផ្តល់គំនិតថា ចៅក្រមសាលាដំបូងត្រូវបង្ហាញជំហរឲ្យបានច្បាស់ ថាតើពួកគេនៅបន្ត ឬក៏លាលែងពេលកាត់ទោសសំណុំរឿង០០២ វគ្គ១រួច ឬនៅពេលចេញសាលក្រមចប់នៅពាក់កណ្តាលឆ្នាំ២០១៤។ ការធ្វើដូច្នេះគឺដើម្បីឲ្យរដ្ឋបាលរកចៅក្រមឲ្យបានមុនដើម្បីជំនួស។
«យើងឃើញថា យើងបារម្ភជាងគេ។ ខ្លាចពេលគាត់ចេះតែអូសបន្លាយ ស្រាប់តែ ពេលមួយនោះ ពេលដែលសំណុំរឿង០០២វគ្គ២អាចនឹងចាប់ផ្តើម គាត់ប្រកាស លាលែង ក៏ជាមូលហេតុមួយដែលអាចធ្វើឲ្យមានភាពយឺតយ៉ាវដល់ការជំនុំ ជម្រះសំណុំរឿង០០២ វគ្គ២ដែរ»។
លោកថ្លែងយ៉ាងដូច្នេះគឺដោយសារនីតិវិធីជ្រើសរើសបុគ្គលិក ចៅក្រមត្រូវការ ពេលវេលាយូរដែលធ្វើឲ្យមានការពន្យារសំណុំរឿង០០២ វគ្គទី២ កាន់តែវែងទៅ។
ក៏ប៉ុន្តែលោកនេត្រ ភក្រ្តា មន្ត្រីនាំពាក្យសាលាក្តីកាត់ទោសខ្មែរក្រហម បានអះអាងថា ពីចុងឆ្នាំ២០១៣ដល់ពាក់កណ្តាលឆ្នាំ២០១៤គឺជាដំណាក់កាលនៃដំណើរការរៀបចំផែនការ ក៏ដូចជាភាគីពាក់ព័ន្ធនានាអាចនឹងលើកឡើងពីបញ្ហាផ្សេងៗ មុននឹងឈានទៅដល់ការបើកសវនាការសំណុំរឿង០០២វគ្គទី២។
«ពីពេលនេះទៅដល់ពាក់កណ្តាលខែ៦ (មិថុនា)គឺនឹងមានការជួបប្រជុំជាមួយ ភាគីពាក់ព័ន្ធនានា ក៏ដូចជាមានការបើកកិច្ចប្រជុំជាសាធារណៈពិភាក្សាលើ បញ្ហាមួយចំនួនដើម្បីជម្រះនូវបញ្ហាទាំងឡាយ មុននឹងឈានទៅដល់ការបើក សវនាការសំណុំរឿង០០២ វគ្គ២ ហើយបញ្ហាមួយចំនួននោះ ដូចជាការដាក់បញ្ជីឈ្មោះសាក្សី ការស្នើសុំដើមបណ្តឹងរដ្ឋប្បវេណីដែលត្រូវឡើងធ្វើសេចក្តីថ្លែង ការណ៍ ក៏ដូចជាការពិនិត្យទៅលើវិសាលភាពនៃអង្គហេតុផ្សេងៗដែលពាក់ព័ន្ធ នឹងសំណុំរឿង០០២ វគ្គ២»។
ទោះជាយ៉ាងក្តី លោកភីធ័រ ម៉ាខ្វៃអឺបានស្តីបន្ទោសដល់អ.ស.ប.ដែលសុខចិត្ត ទទួលយកការរៀបចំប្រព័ន្ធតុលាការកូនកាត់ដែលលោកថា ជានីតិវិធីស្មុគស្មាញ ក្នុងប្រវត្តិសាស្ត្រតុលាការអន្តរជាតិ។ ប្រព័ន្ធនេះបានធ្វើឲ្យជាប់គាំងដំណើរដោយសារតែត្រូវការសំឡេងភាគច្រើដាច់ខាតពីភាគីកម្ពុជាដ៏លំបាកនោះ។
សាលាក្តីកាត់ទោសខ្មែរក្រហមបានញ៉ាំញីនឹងការចោទប្រកាន់រឿងអំពើពុករលួយផងនិងការចោទប្រកាន់អំពីការជ្រៀតជ្រែកផ្នែកនយោបាយផងដែរ ជា ពិសេសសំណុំរឿង០០៣ និង០០៤៕