ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស កូឡុំប៊ី រកឃើញកប៉ាល់ អេស្ប៉ាញ ដែលបានលិច


Ernesto Montenegroនាយកនៃ វិទ្យាស្ថាន​កូឡុំប៊ីនៃ​នរវិទ្យា​និង​ប្រវត្តិសាស្រ្ត​របស់​កូឡុំប៊ី​ និយាយ​ទៅ​កាន់​អ្នករាយការណ៏​ពេល​ដែល​គាត់​បង្ហាញ​រូបភាព​សេសសល់​នៃ​សំពៅ​បុរាណ San Jose នៅ Cartagena ប្រទេសកូឡុំប៊ីកាលពីថ្ងៃទី៥ ​ធ្នូ​ ២០១៥
Ernesto Montenegroនាយកនៃ វិទ្យាស្ថាន​កូឡុំប៊ីនៃ​នរវិទ្យា​និង​ប្រវត្តិសាស្រ្ត​របស់​កូឡុំប៊ី​ និយាយ​ទៅ​កាន់​អ្នករាយការណ៏​ពេល​ដែល​គាត់​បង្ហាញ​រូបភាព​សេសសល់​នៃ​សំពៅ​បុរាណ San Jose នៅ Cartagena ប្រទេសកូឡុំប៊ីកាលពីថ្ងៃទី៥ ​ធ្នូ​ ២០១៥

ប្រទេស​ កូឡុំប៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន ​បាន​រក​ឃើញកប៉ាល់​បាក់​បែក​អេស្ប៉ាញ​មួយ​គ្រឿង​ដែល​ផ្ទុក​ទៅ​ដោយមាស ​ប្រាក់​ហើយ​នឹង​កំណប់​ផ្សេង​ៗ​ទៀត​៣០០​ឆ្នាំ​បន្ទាប់​ពី​វា ​បានបាញ់​ពន្លិច​ដោយ​អង់គ្លេស។

ប្រធានា​ធិបតី Juan Manuel Santos នៃ​ប្រទេសកូឡុំប៊ី​ បាន​ប្រកាស​ពី​ការ​រក​ឃើញ​កាល​ពី​ថ្ងៃ​សៅរ​ដោយ​បាន​ហៅ ​វាថា​ជា ​«រតនសម្បតិ្ត​ដ៏​មាន​តម្លៃ​បំផុត​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្ស​ជាតិ»។

លោក​ប្រធានា​ធិបតី ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​សារៈ​មន្ទីរ​មួយ ​នឹង​ត្រូវ​បាន​ស្ថាបនា​នៅ​ក្នុង​ទីក្រុង Cartegena ​ដើម្បី​តាំង​រតនសម្បត្តិ​របស់​កប៉ាល់​នោះ។

រតនសម្បត្តិ​របស់​កប៉ាល់​នោះ ​ដែល​រួមមាន​មាស ​ប្រាក់ ត្បូងនិងត្បូង​ទទឹម ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា ​មាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លា។ រតនសម្បត្តិ​ទាំង​នេះ ​ត្រូវ​បាន​ប្រមូល​ពី​ប្រទេស​ដែល​ស្ថិត​នៅ​ក្រោម​អាណា​និគម​របស់​អេស្បាញនៅ​តំបន់​អាមេរិកខាងត្បូង​ហើយ​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​ដើម្បី​ជួយ​ផ្តល់ថវិការ​ដល់​ស្តេច Philip ទី៥ដែល​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ចក្រភព​អង់គ្លេស។

ពួក​អ្នក​ស្វែងរករតនសម្បត្តិ ​បាន​ស្វែងរក​កប៉ាល់ San Jose អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍។

កប៉ាល់ San Jose បាន​លិច​នៅ​ឆ្នាំ​១៧០៨នៅឆ្នេរសមុទ្រ​ Caribbean ប្រទេស​កូឡុំប៊ីអំឡុង​ពេល​នៃ​ការ​ប្រយុទ្ធ​ជាមួយ​កង​នាវា​អង់គ្លេស​ដែល​បាន​ប៉ុនប៉ង​ដណ្តើម​យកទំនិញ​ពី​កប៉ាល់​នេះ។​ មាន​នាវិក​មួយ​ចំនួន​តូច​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពីការ​វាយ​ប្រហារ​។

​នៅ​ក្នុង​ឆ្នាំ​១៩៨១​ ​ក្រុមហ៊ុន​រុករក​វត្ថុបុរាណ​មួយ​ដែល​មាន​ទីតាំង​ក្នុង​សហរដ្ឋ​អាមេរិក​ ​បាន​និយាយ​ថា ​ខ្លួន ​បាន​រក​ឃើញ​កប៉ាល់​នោះ​នៅ​ឆ្នេរសមុទ្រ កូឡុំប៊ី។ ក្រុម​ហ៊ុន Sea Search Armada ​បាន​និយាយ​ថា ​ខ្លួន ​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដើម្បី​បែង​ចែកប្រាក់​ដែល​បាន​រក​ឃើញ​នោះក៏ប៉ុន្តែ ​ក្រោយ​មក ​រដ្ឋាភិបាល ​បាន​ច្រាន​ចោល​កិច្ច​ព្រម​ព្រៀង​នោះ ​ហើយ​បាន​និយាយ​ថា ​ទ្រព្យសម្បត្តិរបស់​កប៉ាល់​នោះ ​នឹង​ក្លាយ​ជា​របស់រដ្ឋាភិបាល។

រឿងក្តី​នេះ ​បាន​ត្រូវ​ចំណាយ​ពេល​អស់​រាប់​ទសវត្សរ៍​ហើយ​នៅ​ឆ្នាំ​២០១១ តុលា​ការ​សហរដ្ឋ​អាមេរិក ​បាន​កាត់​សេចក្តី​ថា ​កប៉ាល់​ដ៏​ធំនោះ ​ជាទ្រព្យសម្បត្តិ​របស់​រដ្ឋាភិបាល កូឡុំប៊ី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG