ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក​ប្រឹងប្រែង​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​សន្តិសុខ​ព្រំដែន​ ដើម្បី​បញ្ចៀស​មិន​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​ម្ដង​ទៀត


រូបឯកសារ៖ សមាជិកសភាអាមេរិកអង្គុយស្តាប់សុន្ទរកថារបស់លោកត្រាំ 
រូបឯកសារ៖ សមាជិកសភាអាមេរិកអង្គុយស្តាប់សុន្ទរកថារបស់លោកត្រាំ 

គណៈកម្មាធិការ​នៃ​គណបក្ស​ទាំង​ពីរ ដែល​មាន​កាតព្វកិច្ច​រៀបចំ​គម្រោង​មួយ ដើម្បី​បង្កើន​សន្តិសុខ​ព្រំដែន​សហរដ្ឋ​អាមេរិក មុន​ពេល​ថវិកា​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ផុត​កំណត់​នៅ​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ​ខាង​មុខ​នេះ បាន​ពិភាក្សា​ជា​លក្ខណៈ​ឯកជន​ជាមួយ​នឹង​មន្ត្រី​ផ្នែក​គយ និង​ការពារ​ព្រំដែន។

សមាជិក​សភា​អាមេរិកាំង​កំពុង​ធ្វើ​ការ​ដើម្បី​បញ្ចៀស​មិន​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​ទៀត ដោយ​បន្ទាប់ពី​ការ​ប្រជុំ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ពួកគេ​បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​មួយ​អំពី​សន្តិសុខ​ព្រំដែន​អាច​នឹង​សម្រេច​បាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ប៉ុន្តែ​បាន​បន្ថែម​ថា ភាព​ផ្ទុយ​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​នៅតែ​មាន​ចំពោះ​ផ្នែក​សំខាន់ៗ​មួយ​ចំនួន​នៃ​កិច្ច​ព្រមព្រៀង​ដែល​អាច​នឹង​សម្រេច​បាន​នេះ។

គណៈកម្មាធិការ​នៃ​គណបក្ស​ទាំង​ពីរ ដែល​មាន​កាតព្វកិច្ច​រៀបចំ​គម្រោង​មួយ ដើម្បី​បង្កើន​សន្តិសុខ​ព្រំដែន​សហរដ្ឋ​អាមេរិក មុន​ពេល​ថវិកា​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ផុត​កំណត់​នៅ​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ​ខាង​មុខ​នេះ បាន​ពិភាក្សា​ជា​លក្ខណៈ​ឯកជន​ជាមួយ​នឹង​មន្ត្រី​ផ្នែក​គយ និង​ការពារ​ព្រំដែន។

លោក Dick Durbin សមាជិក​ជាន់​ខ្ពស់​មួយ​រូប​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Illinois និយាយ​ដូច្នេះ​ថា៖ «យើង​ទាំង​អស់​គ្នា​គិត​ថា​ត្រូវ​សម្រេច​កិច្ច​ព្រមព្រៀង​មួយ​ឲ្យ​បាន​ឆាប់ ហើយ​ខ្ញុំ​ជឿ​ថា យើង​គួរតែ​ធ្វើ»។

លោក Chuck Fleischmann សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ Tennessee ខាង​គណបក្ស​សាធារណរដ្ឋ និយាយ​ថា៖ «ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម។ មាន​អ្នក​មាន​គំនិត​ល្អៗ​ជា​ច្រើន​នៅ​ក្នុង​បន្ទប់​ប្រជុំ»។

នៅ​ពេល​នោះ​ដែរ សមាជិក​សភា​ទាំង​នោះ​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា ភាព​ផ្ទុយ​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​នៅតែ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។

លោក Durbin បាន​និយាយ​ថា ការ​ប្រជុំ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ធ្វើ​ឲ្យ​លោក​កាន់តែ​ជឿ​ថា ការ​សាងសង់​ជញ្ជាំង​ព្រំដែន​សហរដ្ឋ​អាមេរិក​នៅ​ភាគ​ខាង​ត្បូង​គឺ​គ្មាន​ប្រសិទ្ធភាព និង​ខ្ជះខ្ជាយ​ថវិកា​ឥត​ប្រយោជន៍។ លោក​ថា មន្ត្រី​ព្រំដែន​បាន​បញ្ជាក់​ថា ភាគ​ច្រើន​នៃ​ការ​ជួញដូរ​ថ្នាំញៀន​ខុស​ច្បាប់​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​គឺ​តាម​ច្រក​ព្រំដែន​ស្រប​ច្បាប់ មិន​មែន​តាម​ខ្សែ​ព្រំដែន​ចំហ​ចោល​នោះ​ទេ៕

XS
SM
MD
LG