ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Clinton បង្ហាញ​ផែនការ​សេដ្ឋកិច្ច ខណៈ​ដែល​លោក Trump ស្នើ​សុំ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ពន្ធ


លោកស្រី Hillary Clinton ថ្លែង​សុន្ទរកថា​អំពី​សេដ្ឋកិច្ច ក្នុង​ក្រុង Warren រដ្ឋ Michigan កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។
លោកស្រី Hillary Clinton ថ្លែង​សុន្ទរកថា​អំពី​សេដ្ឋកិច្ច ក្នុង​ក្រុង Warren រដ្ឋ Michigan កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។

លោកស្រី Hillary Clinton បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​កំពុង​ដាក់​ចេញ​ផែនការ​សេដ្ឋកិច្ច​របស់​លោកស្រី​ ដែល​សំណើ​របស់​លោកស្រី​នឹង​ជួយ​កម្មករ​សហរដ្ឋ​អាមេរិក​យ៉ាង​ច្រើន ខណៈ​ដែល​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​កំពុង​ផ្តល់​ការ​កាត់​បន្ថយ​ពន្ធដារ​ដល់​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ដូច​ជា​រូប​លោក។

លោកស្រី​ Clinton ​បាន​ថ្លែងកាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឯ​រោងចក្រ​ផលិត​រថយន្ត​ និង សំភារៈ​យោធា​នៅ​ក្នុង​ទីក្រុង Warren រដ្ឋ Michigan ភាគ​កណ្តាល​ខាង​លិច ​ដែល​មិន​ស្ថិត​នៅ​ឆ្ងាយ​ពី​ទី​កន្លែង​ដែល​លោកTrumpបាន​អំពាវនាវកាល​ពី​ដើម​សប្តាហ៍​នេះ​ឲ្យ មាន​ការ​កាត់​បន្ថយ​ពន្ធ​សហរដ្ឋ​អាមេរិក​យ៉ាង​ខ្លាំង​សម្រាប់​ក្រុមហ៊ុន​សាជីវកម្ម​ និង​បុគ្គល​ម្នាក់ៗ។

ពួក​អ្នក​ជំនួយ​ការ​និយាយ​ថា​ លោកស្រី​ Clinton ​អតីត​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក នឹង​បន្ទុះ​បង្អាប់​ផែនការ​របស់​លោក Trumpថា​ជា​ផែនការ​បំផ្លាញ​សេដ្ឋកិច្ច ​ខណៈ​ដែល​ផែនការ​របស់​លោកស្រីនឹង​ផ្តោត​លើ​គម្រោង​បង្កើត​ការងារ​និង​ការងារ​សាធារណៈ​ដើម្បី​ជួសជុល​ផ្លូវ ​ស្ពាន​ និង​ចំណត​អាកាសយាន្ត​ទ្រុឌ​ទ្រោម។ ​នៅ​ក្នុង​ការ​ប្រជុំ​មហា​ជន​មួយ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុងរដ្ឋ Iowa ដែល​ជា​រដ្ឋ​កសិកម្ម ​លោកស្រី Clinton ​បាន​មាន​ប្រសាសន៍​ថា ផែនការ​របស់​លោកស្រី ​នឹង​បន្ថែម​ការងារ​ជាង១០​លាន ​ហើយ​លោកស្រី​មាន​ប្រសាសន៍​ទៀត​ថា ​ផែនការ​របស់​លោក Trump ​នឹង​ធ្វើឲ្យ​បាត់​បង់​ការងារសហរដ្ឋ​អាមេរិក​ជាង​៣​លានការងារ។

មុន​ពេល​ថ្លែង​សុន្ទរកថា​របស់​លោកស្រី ​លោក Trump ​ជា​មហាសេដ្ឋី​អចលនទ្រព្យ​ដែល​កំពុង​ស្វះស្វែង​កាន់​តំណែង​តាមរយៈ​ការ​បោះឆ្នោត​លើក​ទី​មួយ ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ CNBC ​ថា ​អាមេរិក ​នឹង​បន្ថែម​បំណុល​ចំនួន​១៩​លានលាន​ដើម្បី​ពង្រីក​វិស័យ​យោធា​និង​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ឡើង​វិញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG