ទីក្រុងនានាទាក់ទាញអ្នកធ្វើការពីផ្ទះដោយការផ្តល់ប្រាក់និងការសន្យាពីសហគមន៍រាក់ទាក់
ពលរដ្ឋអាមេរិកាំងរាប់លាននាក់នាំគ្នាធ្វើការពីផ្ទះ ចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូរ៉ូ ណា នៅដើមឆ្នាំនេះ។ ទីក្រុងខ្លះកំពុងឃើញឱកាសនៅក្នុងការផ្លាស់ប្តូរធ្វើការពីផ្ទះនេះ ហើយផ្តល់ការលើកទឹកចិត្តជាប្រាក់ ដើម្បីទាក់ទាញបុគ្គលិកទាំងនេះ។ អ្នកស្រី Julie Taboh នៃ VOA រាយការណ៍ថា ប្រាក់មិនមែនជាការទាក់ទាញតែមួយទេ។ លោក ជឹង ប៉ូជីន ប្រែសម្រួល។