ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន ស៊ី ជីនពីង កាន់​តំណែង​អាណត្តិ​ថ្មី​រយៈពេល​៥​ឆ្នាំ​ទៀត


ប្រធានាធិបតី​ចិន លោក ស៊ីន ជីនពីង ទះដៃ​បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​ខណៈ​ដែល​លោក​នឹង​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​​ជួប​ជាមួយ​សារព័ត៌មាន​ នៅ​ឯ​មហាសាល​ប្រជាជន​​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃទី​២៥ ខែតុលា។
ប្រធានាធិបតី​ចិន លោក ស៊ីន ជីនពីង ទះដៃ​បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​ខណៈ​ដែល​លោក​នឹង​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​​ជួប​ជាមួយ​សារព័ត៌មាន​ នៅ​ឯ​មហាសាល​ប្រជាជន​​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃទី​២៥ ខែតុលា។

ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនពីង ​កាល​ពី​ថ្ងៃ​ពុធ ​ត្រូវ​បាន​ជ្រើស​រើស​ជា​ផ្លូវការ​ឲ្យ​កាន់​តំណែង​អាណត្តិ​ថ្មី​រយៈ​ពេល​៥​ឆ្នាំ​ទៀត ឲ្យ​ធ្វើ​ជា​មេដឹកនាំ​គណបក្ស​កុម្មុយនិស្ត។​

លោក ស៊ី ដែល​មាន​វ័យ​៦៤​ឆ្នាំ បាន​ឈរ​ជិត​សមាជិក​ថ្មី​៥​នាក់​ទៀត​នៃ​គណៈ​កម្មាធិការ ​Politburo Standing ​ដែល​កាន់​អំណាច​នៅ​ឯ​វិមាន​មហា​សាល​ប្រជាជន (Great Hall of the People) បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​គណៈ​កម្មាធិការ​កណ្តាល។ ​

សមាជិក​ថ្មី​ទាំង​នោះ​ក៏​រួម​មាន ​លោក ​Zhao Leji ​ដែល​កាន់​តំណែង​បន្ត​នៅ​គណៈ​កម្មាធិការ​កណ្តាល ទទួល​បន្ទុក​ខាង​ពិនិត្យ​មើល​វិន័យ​ពី​លោក ​Wang Qishan ដែល​បាន​ដឹកនាំ​ការ​បោស​សម្អាតអំពើ​ពុករលួយ។

សមាជិក​តែ​ម្នាក់​គត់​ដែល​បន្ត​កាន់​តំណែង​នៅ​ក្នុង​គណៈ​កម្មាធិការ​នេះ​ជា​មួយ​នឹង​លោក ​ស៊ី ជីនពីង គឺ​លោក​នាយករដ្ឋមន្ត្រី ​Li Keqiang វ័យ​៦២​ឆ្នាំ។ សមាជិក​ដទៃ​ទៀត​ក៏​មាន​វ័យ​៦០​ឆ្នាំ​ឬ​ចាស់​ជាង​នេះ​ដែរ។ នេះ​មាន​ន័យ​ថា គ្មាន​អ្នក​បន្តតំណែង​ពី​លោក​ ស៊ី នោះ​ទេ ក្រោយ​ពី​អាណត្តិ​របស់​លោក​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២។ អ្នក​វិភាគ​និយាយ​ថា ការ​ដែល​គ្មាន​វត្តមាន​អ្នក​បន្ត​តំណែង​ច្បាស់​លាស់​មាន​ន័យ​ថា លោក ស៊ី ប្រហែល​ជា​អាច​បន្ត​កាន់​តំណែង​ក្រោយ​បញ្ចប់​អាណត្តិ​នៅ​ឆ្នាំ​២០២២។

អាណត្តិថ្មី​របស់​លោក ស៊ី គឺ​ជា​ការ​សន្និដ្ឋាន​មួយ​ដែល​ចៀស​មិន​ផុត ជាពិសេស​បន្ទាប់​ពី​ឈ្មោះ​របស់​លោក​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ធម្មនុញ្ញ​របស់​គណបក្ស​កុម្មុយនិស្ត​កាល​ពី​ដើម​សប្តាហ៍​នេះ នៅ​ក្នុង​ពិធី​បិទ​មហាសន្និបាត​បក្ស​ដែល​គេ​តែងតែ​រៀបចំ​ឡើង​រាល់​៥​ឆ្នាំ​ម្តង កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។ ​

លោក​គឺ​ជា​មេដឹកនាំ​ចិន​ទី​៣​ដែល​ត្រូវ​បាន​គេ​បញ្ចូល​ឈ្មោះ​ជា​និមិត្តរូប​នៅ​ជិត​លោក ម៉ៅ សេទុង ដែល​ជា​បិតា​បង្កើត​គណបក្ស​កុម្មុយនីស្ត​ចិន និង​លោក​ Deng Xiaoping ដែល​កំណែ​ទម្រង់​សេដ្ឋកិច្ច​របស់​លោក​បាន​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ដូច​សព្វថ្ងៃ​នេះ៕

XS
SM
MD
LG