ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​ទទួល​បាន​តួនាទី​កាន់​តែ​ធំ​ក្នុង​ការ​គ្រប់គ្រង​យោធា


លោក​ប្រធានាធីបតី ស៊ី ជីងពីង ត្រួត​ពិនិត្យ​ក្រុម​យោធា​កិត្តិយស​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Harare។
លោក​ប្រធានាធីបតី ស៊ី ជីងពីង ត្រួត​ពិនិត្យ​ក្រុម​យោធា​កិត្តិយស​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Harare។

ប្រធានាធិបតី​ស៊ី ​ជីងពីង​នៃ​ប្រទេស​ចិន​បាន​ត្រូវ​គេ​ប្រគល់​តួនាទី​ថ្មី​ជា​នាយ​អគ្គមេ​បញ្ជា​ការ​នៃ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​រួម។ មុខងារ​ថ្មី​នេះ ​បាន​ធ្វើ​ឲ្យ​មាន​តួនាទី​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ការ​បញ្ជា​កងទ័ព​ចិន ​នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​ដែល​ចាត់​ចែង​ដោយ​រដ្ឋ​ចិន។

ប្រធានាធិបតី ស៊ី ​ជីងពីង បាន​ត្រូវ​គេ​មើល​ឃើញ​ជា​សាធារណៈ​លើក​ដំបូង​នៅ​ក្នុង​សេចក្តី​រាយការណ៍​ព័ត៌មានកាល​ពី​ថ្ងៃ​ពុធ​ និងថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​មាន​ស្លៀក​សម្លៀក​បំពាក់​សម្រាប់​ធ្វើ​សង្គ្រាម​ដែល​ជា​សញ្ញា​យោធា​ថ្នាក់​មជ្ឈឹម​របស់​ចិន។

ចាប់​តាំង​ពី​លោក ​បាន​ក្លាយ​ជាប្រធានា​ធិបតី ​លោក ស៊ី ជីងពីង ​ជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈឹម​រួច​ហើយ​ដែល​បាន​ផ្តល់​អំណាច​ដល់​លោក​ត្រួតត្រា​កងទ័ព​រំដោះ​ប្រជា​ជន​ចិនពី​២​ទៅ​៣​លាននាក់ ​ដែល​ជា​កងទ័ព​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។​ លោក​ក៏​ជា​អគ្គលេខាធិការ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ដែរ​ហើយជា​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ដែល​ទើ​ប​បង្កើតកាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ។

ប្រធានាធិបតី ស៊ី ជីងពីង ​បាន​បង្កើត​គោលនយោបាយ​ការបរទេស​ចិន​កាន់​តែ​ខ្លាំង​ឡើង​ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​នៅ​ឆ្នា​២០១២។ លោក​បាន​មើល​ការ​ខុស​ត្រូវ​ការ​ស្ថាបនា​កោះ​សិប្បនិមិ្មត​ដ៏​ឆាប់​រហ័ស​នៅ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង​ហើយ​និងការ​ដាក់​ពង្រាយ​នាវា​នៅ​ក្នុង​ផ្ទៃ​ទឹក​ដែល​ត្រួតត្រា​ដោយ​ជប៉ុន​ដែល​មនុស្ស​ជា​ច្រើន​មើល​ឃើញ​ថា​ជា​សញ្ញាដ៏​គគ្លើន។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ចិន ​បាន​រាយការណ៍​ថា ​លោក ស៊ី ជីងពីង ​បាន​ទៅ​ពិនិត្យ​មជ្ឈមណ្ឌល​បញ្ជាការ​កាល​ពី​ថ្ងៃ​ពុធ​ដែល​នៅ​ទី​នោះ​លោក ​បាន​អំពាវនាវ​ដល់​ពួក​បុគ្គលិក​ឲ្យ​ក្តាប់​ឲ្យ​ទាន់​ពី​និន្នាការ​នៃ​ការ​ផ្លាស់​ប្តូរ​យោ​ធា​សាកលលោក​ហើយ​និង​ខិតខំ​ស្ថាបនា​ប្រព័ន្ធ​បញ្ជាការ​ប្រយុទ្ធ​រួម​ដើម្បី​បំពេញ​ទៅ​តាម​សេចក្តី​ត្រូវ​ការ​នៃ​ការ​ប្រយុទ្ធ​និង​ជ័យ​ជម្នះ​នៃ​សង្គ្រាម​ព័ត៌មាន៕

XS
SM
MD
LG