នាយករដ្ឋមន្រ្តីនៃប្រទេសចិន បានចូលរួមការប្រកួតកីឡាបាល់ បាល់ទាត់ អូស្រ្តាលីជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីនៅថ្ងៃសៅរ៍នេះដោយបានបញ្ចប់ដំណើរទស្សនកិច្ចដែលមានគោលបំណងជំរុញចំណងទាក់ទងទ្វេភាគីហើយនឹងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំង២។
លោកនាយករដ្ឋមន្រ្តីចិនLi Keqiang និងលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី Malcolm Turnbull បានឈប់សម្រាកពីការពិភាក្សាពាណិជ្ជកម្មដើម្បីមើលការប្រកួតបាល់ បាល់ទាត់ របស់អូស្រ្តាលីនៅក្នុងទីក្រុងស៊ីដនី។
លោកនាយករដ្ឋមន្រ្តី Turnbull បានចំណាយពេលជាច្រើនថ្ងៃកន្លងមកដើម្បីប្រឆាំងនឹងការគាំពាទំនិញក្នុងប្រទេសនិងសរសើរផលប្រយោជន៍នៃពាណិជ្ជកម្មសេរីនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំកំពុងស្នើឲ្យគិតគូពីប្រទេសអាមេរិកជាអាទិភាពនៃពាណិជ្ជកម្មសាកលលោក។
ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបង្អស់របស់ប្រទេសអូស្រ្តាលី ដោយពាណិជ្ជកម្មទ្វេភាគីមានលើសពី១០៧ពាន់លានដុល្លារហើយនឹងវិនិយោគទុនទ្វេភាគីលើសពី១រយពាន់លានដុល្លារ។ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន លោកលីនិងនាយករដ្ឋមន្រ្តីអូស្រ្តាលី Turnbull បានពិនិត្យមើលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនឹងពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរយៈពេល២ឆ្នាំរបស់អស់លោក។ ចិនក៏បានយល់ព្រមពង្រីកទីផ្សាររបស់ខ្លួនសម្រាប់ការនាំចេញសាច់គោអូស្រ្តាលីដែរ។
កាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្រ្តី Turnbullបានច្រានចោលការជជែកឲ្យហេតុ ផលថា អូស្រ្តាលីត្រូវតែជ្រើសរើសរវាងសហរដ្ឋអាមេរិកដែលជាដៃគូសន្តិសុខដ៏សំ ខាន់របស់ខ្លួនហើយនិងចិន ថ្វីបើមានការតានតឹងកើនឡើងរវាងមហាអំណាចសេដ្ឋកិច្ចទាំង២នេះក៏ដោយ៕