ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ចិន​ជំរុញ​ឱ្យ​ក្រុមហ៊ុន Apple បន្ត​មាន​វត្ត​មាន «កាន់តែ​ស៊ី​ជម្រៅ» នៅ​ក្នុង​ប្រទេស​ចិន


មនុស្ស​ម្នា​ដើរ​កាត់​ហាង Apple ក្ខណៈ​ទូរសព្ទ​ស៊េរី​ថ្មី iPhone 16 ដាក់​លក់​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០២៤។
មនុស្ស​ម្នា​ដើរ​កាត់​ហាង Apple ក្ខណៈ​ទូរសព្ទ​ស៊េរី​ថ្មី iPhone 16 ដាក់​លក់​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០២៤។

មន្ត្រី​កំពូល​របស់​ចិន​បានជំរុញ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple ពង្រឹង​វត្តមាន និង​ការវិនិយោគ​របស់​ខ្លួន ក្នុង​ការ​ច្នៃប្រឌិត​និង​នវានវត្តន៍​នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច ធំ​ទី​ពីររបស់ពិភ​ពលោក នៅ​ពេល​ដែល​ខ្សែ​សង្វាក់ផ្គត់ផ្គង់ និង​ក្រុម​ហ៊ុននានា កំពុង​ផ្លាស់​ប្តូរ​ផលិតកម្ម និង​ប្រតិបត្តិការ​ចេញ​ពី​ប្រទេសចិន។

ស្ថិតិ​របស់​រដ្ឋាភិបាល​បាន​ឱ្យ​ដឹងថា នៅ​ពេល​ដែល​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​កាន់​តែ​ក្តៅឡើង និង​ការប្រកួត​ប្រជែង​ផ្នែក​បច្ចេកវិទ្យា​រវាង​ទីក្រុងប៉េកាំង និង​ប្រទេស​លោកខាងលិច​កាន់​តែខ្លាំង​ឡើង ការ​វិនិយោគ​បរទេស​នៅ​ក្នុង​ប្រទេសចិន​បាន​ធ្លាក់​ចុះនៅឆ្នាំ២០២៣ ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល ៣ ទសវត្សរ៍​កន្លងមកនេះ។

សហរដ្ឋ​អាមេរិក​បាន​ហាមឃាត់​ការ​នាំ​ចេញបច្ចេកវិជ្ជា​ទំនើប​ទៅ​កាន់​ប្រទេសចិន ហើយ​ការបង្រ្កាប​របស់​ទីក្រុងប៉េកាំង​លើ​ការ​ធ្វើចារកម្ម​ក្នុង​ហេតុផល​ព្រួយ​បារម្ភ​អំពីសន្តិសុខជាតិ​ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មាន​ការភ្ញាក់​ផ្អើល។

កាល​ពី​ថ្ងៃពុធ លោក Jin Zhuanglong រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ចិន បាន​ប្រាប់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Tim Cook ថា លោកសង្ឃឹមថា «ក្រុមហ៊ុន Apple នឹង​បន្ត​ធ្វើ​ឱ្យ​វត្តមាន​របស់ខ្លួន​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​កាន់​តែ​ស៊ីជម្រៅ» ដោយ​ជំរុញ​ឱ្យ លោក Cook បង្កើន​ការវិនិយោគ​លើ​ការ​បង្កើត​ថ្មី ​រីកចម្រើន​ជាមួយ​ក្រុមហ៊ុន​ចិន និង​ចែករំលែក​នៅក្នុង​ផលចំណេញ​នៃ​ការវិនិយោគ​ដែលមាន​គុណភាពខ្ពស់។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ចិន​មួយ។

នៅក្នុងកិច្ចប្រជុំ លោក Jin ក៏​បាន​ពិភាក្សា​អំពី «ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន Apple នៅ​ក្នុង​ប្រទេស​ចិន ការគ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ​បណ្តាញ និង សេវាកម្មCloud» នេះ​បើយោង​តាម​សេចក្តី​ថ្លែង​ការណ៍​ដដែល។

ប្រទេស​ចិនមាន​ទីផ្សារ​ស្មាតហ្វូន​ធំជាងគេ​លើ​ពិភពលោក ហើយ​ក្រុមហ៊ុន Apple គឺ​ជា​ដៃគូ​ប្រកួតប្រជែង​ឈាន​មុខគេ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone កាន់​តែ​ខ្លាំង​ឡើង បាន​បាត់បង់​ចំណែក​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ចិន ដោយ​សារ​តែ​ការកើនឡើង​នៃ​ចំនួន​គូប្រជែង​ក្នុង​ស្រុក​នៅ​ក្នុងវិស័យ​ស្មាតហ្វូន៕

ព័ត៌មានមួយចំនួននៅក្នុងរបាយការណ៍នេះដកស្រង់ពី​ទីភ្នាក់ងារ​ព័ទ៌មាន Reuters និង AFP ។

XS
SM
MD
LG