ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​បាន​មក​ដោយ​មាន​ផល​វិបាក​នយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សម្ព័ន្ធ​ភាព​ដ៏​ជិតស្និទ្ធ​របស់​ចិន​ជាមួយ​នឹង​កម្ពុជា​បាន​កើតឡើង​ភាគច្រើន​ក្នុង​រូបភាព​ជា​ការ​ផ្ដល់​ជំនួយ​និង​ការ​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ ដែល​ភ្ជាប់​ទៅ​នឹង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ គម្រោង​នេះ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ដល់​បណ្ដា​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​ផ្នែក​ពាណិជ្ជកម្ម​និង​ឥទ្ធិពល​នយោបាយ​របស់​ចិន។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក​បាន​ស្វាគមន៍​ទទួល​ជំនួយ​នេះ ដោយ​និយាយ​ថា នេះ​គឺ​ជា​ជំនួយ​គ្មាន​ចំណង បើ​ប្រៀបធៀប​ទៅ​នឹង​ជំនួយ​របស់​បស្ចិម​ប្រទេស​ដែល​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ។ លោក Brian Padden នៃ VOA រាយការណ៍​ពី​រាជធានី​ភ្នំពេញ​មក​ថា ប្រាក់​កម្ចី​​និង​ការ​វិនិយោគ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ចិន​នៅ​កម្ពុជា​មិនមែន​គ្មាន​ចំណង​នោះ​ទេ។ អ្នកស្រី ហុង ចិន្ដា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG