ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ស៊ី ជីនពីង បង្ហាញ​នូវ​ទស្សនៈ​ជាតិ​និយម​ក្នុង​សម័យ​ប្រជុំ​សភា​មួយ


បុរស​ម្នាក់​មើល​បដា​រូបថត​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង នៅ​ក្នុង​ក្រុង Shanghai ប្រទេស​ចិន កាលពី​ថ្ងៃទិ២៦ ខែមីនា ឆ្នាំ២០១៦។
បុរស​ម្នាក់​មើល​បដា​រូបថត​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង នៅ​ក្នុង​ក្រុង Shanghai ប្រទេស​ចិន កាលពី​ថ្ងៃទិ២៦ ខែមីនា ឆ្នាំ២០១៦។

នៅ​ថ្ងៃ​អង្គារ​នេះ​ លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង បាន​បញ្ចេញទស្សនៈ​ជាតិនិយម​នៅ​ក្នុង​សុន្ទរកថារបស់​លោក​ទៅ​កាន់​ក្រុម​ប្រតិភូនៅ​ពេល​បិទ​សម័យ​ប្រជុំ​សភា​ដែល​គ្មាន​អំណាច។​

លោក​ ស៊ី ជីនពីង បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុមប្រតិភូ​ជិត​បី​ពាន់​នាក់​នៃ​សភា​ជាតិ​របស់​ប្រជាជន​ថា​ប្រទេស​ចិន​កំពុង​ស្ថិត​ក្នុង​ម៌ាគា​ត្រូវ​សម្រាប់​ជោគជ័យ។​

លោក​បាន​និយាយ​ថា​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ និងនៅ​តែ​បង្ហាញ​តទៅ​ទៀត​ថា​ មាន​តែ​លទ្ធិ​សង្គម​និយម​តែ​មួយ​គត់​ដែល​អាច​ជួយ​ប្រទេស​ចិន​បាន​ ហើយ​ដោយ​ប្រព្រឹត្ត​តាម​និង​ដោយ​អភិវឌ្ឍ​លទ្ធិ​សង្គមនិយម​ជាមួយ​លក្ខណៈចិន​ទើប​ប្រទេស​ចិន​អាច​សម្រេច​គោលដៅ​សកម្មភាព​ធ្វើ​ឱ្យ​ប្រទេស​ជាតិអស្ចារ្យ។

លោក​ ស៊ី ជីនពីង ក៏​បាន​ប្រកាស​ដែរ​ថា​ ការ​ប៉ុនប៉ង​ណាមួយ​ដើម្បី​បំបែក​កោះ​តៃវ៉ាន់​ចេញពី​ប្រទេស​ជាតិ​ចិន «នឹង​គ្មាន​ជោគជ័យ​ទេ» ទោះ​ណា​ជា​កោះ​នេះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​មាន​ឋានៈ​ឯករាជ្យ​តាម​ន័យ​លទ្ធិប្រជាធិបតេយ្យ​ក៏​ដោយ។​

នៅ​មុន​បញ្ចប់​សម័យ​ប្រជុំ​របស់​ផង​ខ្លួន​ សភា​នៃ​ប្រទេស​ចិន​បាន​អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញមួយ​ដោយ​បញ្ចប់ការ​កម្រិត​អាណត្តិ​សម្រាប់​ប្រធានាធិបតី ​និង​អនុប្រធានាធិបតី​ហើយ​ការណ៍​នេះ​អនុញ្ញាត​ឱ្យ​លោក​ ស៊ី ជីនពីង គ្រប់គ្រង​ប្រទេស​ចិន​រហូត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG