សមាជិកសភាអាមេរិកបារម្ភអំពីឥទ្ធិពលរបស់ចិនលើព្រែកជីកប៉ាណាម៉ា
ក្នុងសុន្ទរកថាចូលកាន់តំណែង ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្តេជ្ញាថានឹងយកព្រែកជីកនេះដែលជាផ្លូវដឹកជញ្ជូនសកលដ៏សំខាន់មកឱ្យនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកវិញ ចំពេលមានការភ័យខ្លាចការទន្ទ្រានរបស់ចិនកើនឡើង។ សមាជិកព្រឹទ្ធសភាអាមេរិកបានពិនិត្យមើលការព្រួយបារម្ភអំពីសុវត្ថិភាពទាក់ទងនឹងព្រែកជីកនេះកាលពីថ្ងៃទី ២៨ ខែមករា ហើយពិនិត្យមើលជំហានបន្ទាប់។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសភាអាមេរិក អ្នកស្រី Katherine Gypson រាយការណ៍។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕