ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បង្កើត​ប្រព័ន្ធ​មីស៊ីល​នៅ​លើ​កោះ​មាន​ជម្លោះ


រូបថតឯកសារ៖ រូបថត​គ្មាន​កាល​បរិច្ឆេទ​បង្ហាញ​ពី​មីស៊ីល​ចិន​ប្រភេទ ​C-802។
រូបថតឯកសារ៖ រូបថត​គ្មាន​កាល​បរិច្ឆេទ​បង្ហាញ​ពី​មីស៊ីល​ចិន​ប្រភេទ ​C-802។

ប្រទេស​ចិន​បាន​ដាក់​ពង្រាយ​ប្រព័ន្ធកាំ​ជ្រួច​មីស៊ីល​កម្រិត​ខ្ពស់​បាញ់​ពី​ដី​ទី​អាកាស​នៅ​កោះ​មួយនៃ​ប្រជុំ​កោះ​មាន​ជម្លោះ​ដែល​ខ្លួន​បាន​ទាម​ទារ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ជា​ចំណាតការ​មួយ​ដែល​ទំនង​បង្កើន​ការ​តានតឹងរវាង​ចិន​និង​ប្រទេស​ជិត​ខាងរបស់​ខ្លួន។

ក្រសួង​ការពារ​ប្រទេស​របស់​កោះ​តៃវ៉ាន់ ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថាប្រព័ន្ធ​កាំជ្រួច​មីស៊ីល​ប្រើ​ដោយ​ថ្មពិល ​បាន​ត្រូវ​ដាក់​នៅ​លើ​កោះ​ Woody ​ដែល​ជាផ្នែក​មួយ​នៃប្រជុំកោះ ​Paracel។ ​រូបភាព​ពី​ក្រុមហ៊ុន​ផ្កាយ​រណប​ស៊ីវិល​បាន​ត្រូវ​បញ្ចេញ​លើក​ដំបូង​ដោយ​បណ្តាញ​ទូរទស្សន៍ ​Fox News ​ដែល​មាន​ទីតាំង​ក្នុង​សហរដ្ឋ​អាមេរិក ​បង្ហាញ​ថា ​ប្រដាប់​បាញ់​កាំជ្រួច​មីស៊ីល​ប្រើថ្មពិល​បាញ់​ពី​ដី​ទៅ​អាកាស​ចំនួន​៨​ ​និង​ប្រព័ន្ធ​រ៉ាដា ​បាន​ត្រូវ​ដាក់​ពង្រាយ​នៅ​ឆ្នេរ​សមុទ្រ​កាល​ពី​ថ្ងៃ​អាទិត្យ។

​លោក Wang Yi ​រដ្ឋ​មន្រ្តីការបរទេស​ចិន​បាន​និយាយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ​របាយការណ៍​ពី​ការដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល ​ជា​ការ​បង្កើត​ឡើង​ដោយ​បណ្តាញ​ព័ត៌មាន​ប្រទេស​លោក​ខាង​លិច​ខ្លះ​ហើយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៃ​សកម្មភាព​របស់​ចិន​នៅ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង​ទេ។

​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន ​Wang Yi ​បាន​និយាយ​ថា៖ ​«ខ្ញុំ​សង្ឃឹមថា​បណ្តាញ​ព័ត៌មាន​នៅ​គ្រប់​ទី​កន្លែង​រួមមាន​បណ្តាញ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច​និងអូស្រ្តាលី ​នឹង​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អស់​លោក​អ្នក​ទៅ​លើ​កន្លែង​ដាក់​ភ្លើង​សញ្ញា​ដែល​យើង ​បាន​ស្ថាបនា​នៅ​លើ​ប្រជុំ​កោះ​ខ្លះ​ដែល​យើង​កំពុង​ប្រើ​ប្រាស់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​កំពុ​ងប្រតិបត្តិការ​នៅពេល​ឥឡូវនេះ។ កន្លែង​ដាក់​ភ្លើង​សញ្ញា​ទាំងនោះ ​មាន​សារៈ​សំ​ខាន់​បំផុត​នៅ​ក្នុង​ការ​ផ្តល់​សុវត្ថិភាព​ដល់​ការ​ឆ្លង​កាត់​របស់​កប៉ាល់​នៅ​ក្នុង​ផ្ទៃ​ទឹក​ទាំង​នោះ៕

XS
SM
MD
LG