ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​អភិវឌ្ឍន៍​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​របស់​ចិនធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​ខាង​ការទូត​មុន​ពេល​មាន​​កំណែ​ទម្រង់


រូបឯកសារ៖ ផែន​ទី​បង្ហាញ​ពី​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ វិថី​មួយ​ របស់​ចិន​​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​ក្នុង​វេទិកា​ហិរញ្ញវត្ថុ​អាស៊ី នៅ​ទីក្រុង​ហុងកុង កាល​ពី​ឆ្នាំ​២០១៦។
រូបឯកសារ៖ ផែន​ទី​បង្ហាញ​ពី​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ វិថី​មួយ​ របស់​ចិន​​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​ក្នុង​វេទិកា​ហិរញ្ញវត្ថុ​អាស៊ី នៅ​ទីក្រុង​ហុងកុង កាល​ពី​ឆ្នាំ​២០១៦។

ប្រទេស​ចិន​កំពុង​រូតរះ​ដើម្បី​បញ្ចប់​កិច្ច​ព្រមព្រៀង​សាង​សង់​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នៅ​មុន​សន្និសីទ​អន្តរជាតិ​សម្រាប់​គម្រោង​ខ្សែ​ក្រវ់ាត់​មួយ​ ផ្លូវ​មួយ​ ឬ OBOR ​នៅ​ខែ​ក្រោយ។

កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​ជា​ច្រើនមាន​គោល​បំណង​បង្កើត​រូបភាព​ជោគ​ជ័យ​របស់​គម្រោង​នោះ​ដែល​ក្លាយ​ជា​គម្រោង​ការ​ដ៏​សំខាន់​មួយ​របស់​រដ្ឋបាល​ប្រធានា​ធិបតី​ចិន ​ស៊ី ​ជីង​ពីង។

ប្រមុខរដ្ឋ​របស់​ប្រទេស​យ៉ាង​ហោច​ណាស់​ក៏​២០​ដែរ ​ត្រូវ​គេ​រំពឹងថា​នឹង​ចូល​រួម​សន្និ​សីទ OBOR ​នៅ​ពាក់​កណ្តាល​ខែ​ឧសភា ​ដែល​ជា​ព្រឹត្តិការណ៍ការទូត​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ប្រក្រតីទិន​ខាង​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ឆ្នាំ​នេះ។

ចាប់​តាំង​ពី​ខែ​មីនា ពួក​រដ្ឋ​មន្រ្តី​ចិន​បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះជុំ​វិញ​សាកល​លោក​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​សាង​សង់​សំខាន់ៗ។ ​កិច្ច​សន្យា​ទាំង​នោះ​រួម​មាន​កិច្ច​ព្រម​ព្រៀង​វិនិយោគទុន​ដែល​មាន​ទឹក​ប្រាក់​៦៥​ពាន់​លាន​ដុល្លារ​ ជា​មួយ​ប្រទេស​អារ៉ាប់ប៊ី​សាអូឌីត កិច្ច​ព្រម​ព្រៀង​ដែល​មាន​ទឹក​ប្រាក់​៤,៥ ​ពាន់​លាន​ដុល្លារ​សម្រាប់​ស្ថាបនា​ផ្លូវ​រទេះ​ភ្លើង​លឿន​ពី​រដ្ឋ​ធានី​ហ្សាកាតា​ទៅ​កាន់​ទីក្រុង ​Bandung ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ ហើយ​និង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មាន​ទឹក​ប្រាក់ ៣,៨​ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​តំបន់​ភាគ​ខាង​លិច​នៃ​ប្រទេស​អូស្រ្តាលី។

ចិន​ក៏​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​រោង​ចក្រ​ចម្រាញ់​ជីវសាស្រ្ត​ដែល​មាន​តម្លៃ​៨៥០​លាន​ដុល្លារ​ជាមួយ​ប្រទេស​ហ្វាំងឡង់​នៅ​ពេល​ដែល​ប្រធានា​ធិបតី​ចិន ​ស៊ី ​ជីងពីង ​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​នោះ​នៅ​ដើម​ខែ​នេះ។

គោល​បំណង​នៃ​គម្រោង​ OBOR គឺ​បើក​ចំហរ​និង​ពង្រីក​ផ្លូវ​ពាណិជ្ជកម្ម​ផ្លូវ​សូត្រ​ចាស់​កាត់​តាម​តំបន់​អាស៊ី​កណ្តាល ហើយ​និង​បន្ត​ទៅ​តំបន់​អឺរ៉ុប​ និង​ការ​ភ្ជាប់​ផ្លូវ​នាវា​ចរណ៍​តំបន់​អាស៊ី​អាគ្នេយ៍​កាត់​តាម​ច្រក​សមុទ្រ​ម៉ាឡាកា​ និង​ជុំ​វិញ​ប្រទេស​ឥណ្ឌា​ទៅដល់​តំបន់​មជ្ឈិម​បូព៌ា៕

XS
SM
MD
LG