ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូន​សិស្ស​នៅ​កម្ពុជា​នឹង​រៀន​មេរៀន​ស្តីពី​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទដូច​គ្នា​ចាប់ពី​ឆ្នាំ​២០២០


រូបឯកសារ៖ អ្នក​ចូលរួម​កំពុង​មើល​រូបថត​របស់​សកម្មជន​ដែល​ត្រូវ​បាន​ដាក់​តាំង ក្នុង​កម្មវិធី​ពិព័រណ៍​រូប​ថត​សកម្មជន និង​ផ្សព្វផ្សាយ​របាយ​ការណ៍​ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​អំពី​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា នៅ​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ អ្នក​ចូលរួម​កំពុង​មើល​រូបថត​របស់​សកម្មជន​ដែល​ត្រូវ​បាន​ដាក់​តាំង ក្នុង​កម្មវិធី​ពិព័រណ៍​រូប​ថត​សកម្មជន និង​ផ្សព្វផ្សាយ​របាយ​ការណ៍​ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​អំពី​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា នៅ​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

មន្ត្រី​ក្រសួង​អប់រំ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ កូន​សិស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹងរៀន​មេរៀន​ស្តីពី​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទដូច​គ្នា​ចាប់ពី​ឆ្នាំ​២០២០ ​ក្នុងគោល​បំណង​លុប​បំបាត់​ការ​សម្លុត​និង​ការរើស​អើង​នៅ​ក្នុង​ប្រទេស​សង្គម​អភិរក្ស​នេះ។​

លោក​យុង គន្ធារិទ្ធ ​អនុប្រធាន​នាយកដ្ឋាន​អប់រំ​សុខាភិបាល​នៃ​ក្រសួង​អប់រំ​ បាន​មាន​ប្រសាសន៍​ថា​ ​សិស្ស​ចាប់​ពីថ្នាក់ទី​៧​ដែល​មាន​អាយុ​១៣​ឆ្នាំ​នឹង​រៀន​អំពី​ទាក់ទង​នឹង​ទំនោរ​ផ្លូវ​ភេទ​និង​អត្តសញ្ញាណ​យេនឌ័រ​ដែល​ជាផ្នែកមួយ​នៃ​ការអប់រំ​អំពី​ផ្លូវភេទ​នៅ​តាម​សាលារៀន។​

លោក​បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​ថាកម្មវិធី​នេះ​បង្រៀន​អំពី​សមភាព។​ ក្រសួង​ចង់​ឲ្យ​កូន​សិស្ស​យល់​ដឹង​អំពី​បញ្ហា​ទាំងនេះ​ ហើយ​ថា​ គ្មាន​នរណា​ម្នាក់​គួរត្រូវ​បាន​គេ​រើសអើង​នៅ​ក្នុង​សាលារៀនឬ​ក្នុង​ការ​រស់​នៅ​ឡើយ។​

ប្រទេស​កម្ពុជា​មិនមាន​ច្បាប់​ចែង​ជាក់លាក់​ជាពិសេស​អំពីក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ។ ​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​មិន​ត្រូវ​បានចាត់​ទុក​ថា​ខុសច្បាប់​ហើយ​ក៏​មិនមាន​ការ​ទទួល​ស្គាល់​ព​ីរដ្ឋ​ជាផ្លូវការ​ដែរ។​

ការ​ស្រាវជ្រាវ​ដែល​ចេញផ្សាយ​នៅ​សប្តាហ៍នេះ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ជា​អង្គការក្រៅ​រដ្ឋាភិបាល​ បាន​ឲ្យ​ដឹងថា ខណៈមាន​ការ​ទទួល​ស្គាល់​ច្រើន​ឡើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ ​តែ​នៅ​មាន​របាយ​ការណ៍​ថា ​ករណី​ចំនួន​មួយ​ក្នុង​ចំណោម​បីករណី​នៃការ​រំខាន​យាយី​នៅ​កន្លែង​ធ្វើការ​គឺ​ទាក់ទង​នឹង​ការរើសអើងភេទ​ទី​បី។​

អ្នក​ធ្វើ​យុទ្ធនាការ​ការពារ​សិទ្ធិ​ភេទទី​បី​និយាយ​ថា​ ​អ្នកខ្លះ​ត្រូវ​ឪពុក​ម្តាយ​បង្ខំ​ឲ្យ​រៀបការ​ ឬ​ត្រូវ​ឲ្យ​ដោះ​អំពើ​ឬ​ព្យាបាល​តាមវិធីបុរាណ​ កុំឲ្យ​គេដូរ​ចរិត​នៃ​ភេទ។

កម្មវិធី​សិក្សាថ្មី​នេះ​នឹង​ប្តូរផ្នត់​គំនិត​សម្រាប់​ក្មេងៗ​ឲ្យ​គេ​យល់​ដឹង​ពី​សិទ្ធិ​នេះ៕

XS
SM
MD
LG