ទីក្រុង Chicago ជ្រើសរើសអភិបាលក្រុងស្ត្រីស្បែកខ្មៅដំបូងបង្អស់
ទីក្រុង Chicago បានជ្រើសរើសស្ត្រីស្បែកខ្មៅដំបូងគេ គឺអ្នកស្រី Lori Lightfoot ជាអភិបាលក្រុង។ អ្នកស្រីមិនមានបទពិសោធន៍ជាអ្នកនយោបាយទេហើយអ្នកស្រី បើកចំហថា អ្នកស្រីជាស្ត្រីស្រឡាញ់ភេទដូចគ្នាផងដែរ។ អ្នកស្រីសន្យាថា នឹងធ្វើកំណែទម្រង់នៅក្នុងទីក្រុងដែលពោរពេញទៅដោយបទឧក្រិដ្ឋ និងបញ្ហាថវិកា។ លោក Mike O'Sullivan រាយការណ៍ថា អ្នកស្រី Lightfoot នាំមុខជិត៥០ភាគរយ លើសអ្នកស្រី Toni Preckwinkle ដែលជាអ្នកនយោបាយជើងចាស់មួយរូប។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕