ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ត្អូញត្អែរ​​កា​រធ្វើមោឃភាព​នៃលទ្ធផល​បោះឆ្នោត​នៅ​អាហ្រ្វិក​កណ្តាល


ពលរដ្ឋ​តម្រង់​ជួរ​រង់​ចាំ​បោះ​ឆ្នោត​​នៅស្ថានីយ៍​បោះ​ឆ្នោត​មួយ​ធ្វើឡើង​នៅ​សណ្ឋគារ​ De Ville ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ទីក្រុង​ Bangui រដ្ឋធានី​នៃ​សាធារណរដ្ឋ​អាហ្វ្រិកកណ្តាល កាល​ពី​ថ្ងៃទី៣០ ខែ​ធ្នូ។
ពលរដ្ឋ​តម្រង់​ជួរ​រង់​ចាំ​បោះ​ឆ្នោត​​នៅស្ថានីយ៍​បោះ​ឆ្នោត​មួយ​ធ្វើឡើង​នៅ​សណ្ឋគារ​ De Ville ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ទីក្រុង​ Bangui រដ្ឋធានី​នៃ​សាធារណរដ្ឋ​អាហ្វ្រិកកណ្តាល កាល​ពី​ថ្ងៃទី៣០ ខែ​ធ្នូ។

នៅ​ក្នុង​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល ​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ កន្លង​ទៅ​នេះ​ ត្រូវ​បាន​ចាត់​ទុក​ជា​មោឃៈ​ ហើយ​បេក្ខជន​ទាំងអស់នឹង​ត្រូវ​ឈរឈ្មោះ​សារ​ជាថ្មី​ម្តង​ទៀត។

កាល​ពី​ថ្ងៃ​ចន្ទ តុលាការ​ធម្មនុញ្ញ​បាន​តម្កល់​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជុំ​ទី១ ដោយ​បាន​បញ្ជាក់​ថា មាន​ភាពមិន​ប្រក្រតី​ច្រើន​ហួសហេតុ​នៅ​ក្នុង​ការបោះឆ្នោត​សភា​នេះ។ លោក​នាយករដ្ឋមន្ត្រី​បាន​ពន្យល់​កាល​ពី​ថ្ងៃ​ពុធ​ថា ភាពមិនប្រក្រតី​ធំ​បំផុត​នៅ​ក្នុង​ការបោះឆ្នោត​នោះ​គឺ​ការខ្វះ​សន្លឹកឆ្នោត។

លោក​ Mahamat Kamoun​ នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​ប្រព័ន្ធផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា មណ្ឌល​បោះឆ្នោត​នៅ​ក្នុង​ប្រទេស ​បាន​ខ្វះ​សន្លឹកឆ្នោត​ចំនួន​៥​សែន​សន្លឹក​សម្រាប់​ការបោះឆ្នោត​សភា​កាល​ពី​ថ្ងៃទី​៣០​ខែ​ធ្នូ​កន្លង​ទៅ។ ​

លោក​ Kamoun ​បាន​ការពារ​សេចក្តីស​ម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ក្នុង​ការទុក​លទ្ធផល​នៃ​ការបោះឆ្នោត​ជា​មោឃៈ​ ដែល​សេចក្តី​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​បេក្ខជន​ដែល​គិត​ថា​ខ្លួន​បាន​ឈ្នះ​មាន​ការមិន​ពេញ​ចិត្ត។ ​

អ្នកនាំ​ពាក្យ​ម្នាក់​របស់​អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត​ជាតិ​ គឺ​លោក ​Julius Ngouade-Baba បាន​ថ្លែង​ប្រាប់​ VOA​ ថា សន្លឹក​ឆ្នោត​ទាំង​នោះ​ត្រូវ​បាន​បោះពុម្ព​ចេញ​នៅ​នាទី​ចុងក្រោយ ហើយ​ពុំ​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា សន្លឹកឆ្នោត​ទាំង​នោះ​បាន​ទៅ​ដល់​មណ្ឌល​បោះឆ្នោតនានា​នោះ​ទេ៕

XS
SM
MD
LG