វ៉ាស៊ីនតោន —
ក្នុងឆ្នាំ២០១២កន្លងទៅនេះពលករចំណាកស្រុកខ្មែរបានផ្ញើប្រាក់ចំនួន២៥៦លានដុល្លារមកឱ្យបងប្អូនដែលនៅក្នុងប្រទេសវិញហើយបានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានជិតពីរភាគរយ។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ។
របាយការណ៍ដែលមានចំណងជើងថា«ការផ្ញើប្រាក់ទៅផ្ទះនៅអាស៊ី» (Sending Money Home to Asia) ក៏បានឱ្យដឹងថាជារៀងរាល់ឆ្នាំពលករចំណាកស្រុកនៅទូទាំងទ្វីបអាស៊ីផ្ញើប្រាក់ឱ្យក្រុមគ្រួសារបានចំនួន២៦០ពាន់លានដុល្លារហើយក្នុងបណ្តាប្រទេសដែលនៅអាស៊ីអាគ្នេយ៍ប្រទេសហ្វីលីពីនទទួលបានប្រាក់ច្រើនជាងគេពីបងប្អូនដែលទៅធ្វើការនៅក្រៅប្រទេសដោយទទួលបានប្រាក់ចំនួន២៤.៣២៥លានដុល្លារ។
ប៉ុន្តែរបាយការណ៍នេះបញ្ចប់ដោយបញ្ជាក់ថាតម្លៃសេវាក្នុងការផ្ញើប្រាក់មានជាមធ្យម៩ភាគរយហើយជម្រើសសម្រាប់យកប្រាក់នេះទៅវិនិយោគមានតិចតួចណាស់។
លោកខេវិន គ្លីវើ អនុប្រធាននៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មរបស់អង្គការសហប្រជាតិបញ្ជាក់ថាប្រសិនបើការចំណាយថ្លៃសេវាចុះទាបជាងនេះអាចនឹងសល់ថវិកាខ្លះសម្រាប់ការវិនិយោគដោយផ្ទាល់។
របាយការណ៍នេះក៏បានឱ្យដឹងដែរថា ក្នុងឆ្នាំ២០១០ប្រទេសកម្ពុជាមានពលករដែលចេញទៅធ្វើការនៅក្រៅប្រទេសចំនួន៣៥០.៤៨៥នាក់ក្នុងខណៈដែលមានអ្នកចូលមកធ្វើការក្នុងប្រទេសរបស់ខ្លួនវិញគឺមានចំនួនប្រហាក់ប្រហែលដែរគឺ៣៣៥.៨២៩នាក់។ រីឯប្រទេសវៀតណាមវិញមានអ្នកចូលមកធ្វើការក្នុងប្រទេសតែ៦៩.៣០៧នាក់ទេប៉ុន្តែបានបញ្ចេញពលករទៅធ្វើការនៅក្រៅប្រទេសរហូតដល់ទៅ២.២២៦.៤០១នាក់។ សម្រាប់ទ្វីបអាស៊ីទាំងមូលមានពលករចំណាកស្រុករហូតដល់៦០លាននាក់៕