ពលរដ្ឋមួយចំនួនបង្ហាញការព្រួយបារម្ភអំពីជំងឺគ្រុនឈាម
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយ ដោយក្រើនរំឭកឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាមនាដើមឆ្នាំ ២០២៥នេះ។ ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបានបង្ហាញក្តីព្រួយបារម្ភអំពីជំងឺគ្រុនឈាម ខណៈពួកគេរស់នៅក្នុងទីតាំងដែលមានសត្វមូសច្រើន។ ក្រសួងសុខាភិបាលក៏បានបាញ់ថ្នាំមូសតាមបណ្តាខណ្ឌមួយចំនួនជាបន្តបន្ទាប់ផងដែរ ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយជម្រកសត្វមូស។ តទៅនេះជាមតិរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕